Ford Mustang មិនមែនជារថយន្តចម្លែកសម្រាប់អ្នកលេងរថយន្តស្ព័រក្នុងប្រទេសវៀតណាមទេ នៅឆ្នាំ ២០២១ ចំនួនរថយន្ត Mustang ដែលនាំចូលមានច្រើនណាស់ ប៉ុន្តែវាជាប្រភេទកែច្នៃ ម៉ូដែលដែលបាននាំយកមកលើកនេះ គឺជាប្រភេទ Hardtop ជាមួយពណ៌តួរខ្លួនពណ៌ក្រហម។
នៅអាមេរិច រថយន្ត Ford Mustang មានដល់ទៅ ១០ ប្រភេទ ជាមួយនឹងតម្លៃសម្រាប់ម៉ូដែលស្តង់ដារ ២៧,២០៥ ដុល្លារ និងខ្ពស់ជាងគេបំផុតគឺម៉ូដែល Shelby GT500 ដែលមានតម្លៃដល់ ៧២,៩០០ ដុល្លារ ខណៈតម្លៃនៅវៀតណាមមិនត្រូវបានក្រុមហ៊ុននាំចូលបង្ហើបឱ្យដឹងទេ ប៉ុន្តែម៉ូដែលមុនមានតម្លៃជាង ១៣០,៨១៨ ដុល្លារ ដូច្នេះតម្លៃ Hardtop Mustang EcoBoost ស៊េរីឆ្នាំ ២០២២ ត្រូវបានគេរំពឹងថានឹងមានតម្លៃខ្ពស់ជាង។
រថយន្តនេះដំណើរការដោយម៉ាស៊ីន ២.៣ លីត្រ EcoBoost ផលិតកម្លាំង ៣១០ សេះ និងកម្លាំងរមួល ៤៧៤ ញ៉ូតុនម៉ែត្រការបញ្ជូនកំម្លាំងទៅកាន់ប្រអប់លេខអូតូ ១០ វគ្គ ជាមួយ paddle shifters ក្នុងនោះដែរ Ford Mustang ក៏មានជម្រើសម៉ាស៊ីន ៥.០ លីត្រ ដែលអាចបង្កើតកម្លាំងបាន ៤៦០ សេះ នៅលើម៉ូដែលដែលមានថាមពលខ្លាំង សម្រាប់ម៉ូដែលដែលប្រើម៉ាស៊ីន ២.៣ លីត្រ ជាទូទៅគឺសមរម្យសម្រាប់ស្ថានភាពផ្លូវក្នុងប្រទេសវៀតណាមផ្ទាល់។
រថយន្តនេះមានប្រវែងសរុប ៤,៧៩៨ មីលីម៉ែត្រ ទទឹង ១,៩១៥ មីលីម៉ែត្រ, កម្ពស់ ១,៤០០ មីលីម៉ែត្រ,ប្រវែងពីកង់មុខ-ក្រោយ ២,៧២០ មីលីម៉ែត្រ ផ្នែកខាងមុខនៃរថយន្តមានការរចនាជាមួយនឹងនិមិត្តសញ្ញាសេះចង្កៀងមុខ LED និងមុខងារបង្កើន/បន្ថយពន្លឺដោយស្វ័យប្រវត្តិ។
Ford Mustang ស៊េរីឆ្នាំ ២០២២ ត្រូវបានបំពាក់ដោយប្រព័ន្ធចង្កូតថាមពលអេឡិចត្រូនិច (EPAS) ជាមួយនឹងរបៀបប្រតិបត្តិការចំនួន ៣ រួមមាន Comfort, Normal និង Sport រថយន្តស្ព័រក៏ត្រូវបានបំពាក់ដោយប្រព័ន្ធ instant acceleration support system ផងដែរ ៕