[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមរបាយការណ៍លក់ចេញពី សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម ឬហៅកាត់ថា VAMA បានបង្ហាញទិន្ន័យនៃការលក់រថយន្តភីកអាប់ចាប់ពីខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៤ មានចំនួន ២០ ៧៧៦ គ្រឿង ខណៈភីកអាប់របស់ក្រុមហ៊ុន Ford ឈរកំពូលតារាងក្នុងនាមជាអ្នកលក់រថយន្តច្រើនជាងគេ ។
ក្នុងនោះ ភីកអាប់ Ford Ranger លក់បានចំនួន ១៥ ៩០៤ គ្រឿង តាមពីក្រោយដោយរថយន្តភីកអាប់ Mitsubishi Triton ដែលលក់បានចំនួន ២ ៣៤៧ គ្រឿង ខណៈភីកអាប់ Toyota Hilux លក់បានចំនួន ២០២៩ គ្រឿង និងភីកអាប់ Isuzu D-max លក់បានចំនួន ៤៩១ គ្រឿង ។
គួរបញ្ជាក់ផងដែរថា ទីផ្សាររថយន្តភីកអាប់របស់ប្រទេសវៀតណាមគិតនៅក្នុងខែវិឆ្និកា ឆ្នាំ ២០២៤ បានកើនឡើង ១២,៤% ស្នើរនឹងចំនួន ២ ៩២០ គ្រឿង បើធៀបនឹងខែតុលាដែលលក់បាន ២ ៦៧៩ គ្រឿង ៕