Ford Ranger ពិសេសផលិតតែ៣០០គ្រឿង មានតែប្រទេសនេះប៉ុណ្ណោះមានសំណាងបានជិះ

ក្រុមហ៊ុន Ford បានបង្ហាញចេញរថយន្ត Ford Ranger ស៊េរីពិសេសដែលមានផលិតត្រឹម៣០០គ្រឿងប៉ុណ្ណោះ ហើយនឹងមានដាក់លក់តែនៅប្រទេសថៃមួយគត់។

រថយន្តពិសេសនេះមានឈ្មោះថា Ford Ranger XL Street Special Edition ដែលវាមានរូបរាងខុសប្លែកពីរថយន្ត Ranger ដទៃទៀត ដោយសារគ្រឿងលេងរបស់វា។ គ្រឿងលេងដ៏ពិសេសរួមមានការផ្លាស់ប្ដូរកាងមុខ និងកាងក្រោយ, កង់ទំហំ១៦អ៊ីញ, កញ្ចក់មើលចំហៀង និងដៃទ្វារស្រោបដោយពណ៌ខ្មៅ និងមានរចនាតែមយ៉ាងប្លែកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដំណើរការដោយម៉ាស៊ីន Turbodiesel ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៦០សេះ និងមានភ្ជាប់ជាមួយប្រអប់លេខដៃ៦វគ្គ ដែលប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ក្រោយ។

គួរដឹងថា Ford មិនមានផែនការលក់រថយន្ត Ranger XL Street Special Edition នេះនៅលើទីផ្សារដទៃទៀតដូចជាប្រទេសអូស្រ្តាលីនោះឡើយ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម