Ford Ranger ឆ្នាំ២០២១ ចាប់ផ្ដើមមានលក់នៅវៀតណាមតម្លៃជាង ២ម៉ឺនដុល្លារ

ក្រោយ​ពី​បាន​ប្រកាស​ចេញ​នៅ​ទីផ្សារ​ថៃ​បាន​មួយ​រយៈពេល​ខ្លី នា​ពេល​នេះ​រថយន្ត​ភីកអាប់ Ford Ranger ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ប្រទេស​វៀតណាម ដែល​មាន​ដាក់​លក់​តម្លៃ​ចាប់​ពី​ប្រមាណ​ ២៦ ៦៨៩​ដុល្លារ ដល់​ ៤០ ០៧៩​ដុល្លារ។

រថយន្ត​ Ford Ranger ឆ្នាំ ២០២១ មាន​លក់​នៅ​វៀតណាម​ដោយ​ចែកចេញ​ជា​៦​ប្រភេទ ហើយ​ចំពោះ​ប្រភេទ​ដែល​បង្ហាញ​ក្នុង​រូប​នេះ​គឺ​ជា​ XLS MT ដែល​វា​មាន​តម្លៃ​ប្រមាណ​ ២៧ ៣០០​ដុល្លារ។ រថយន្ត​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខាង​មុខ​ថ្មី ដែល​មើល​ទៅ​កាន់​តែ​ទាក់ទាញ​ជាង​មុន និង​ប្លែក​ភ្នែក​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន​របស់​ Ford Ranger XLS MT គឺ​ជា​ប្រភេទ​ម៉ាស៊ូត​​ Turbocharged ដែល​មាន​ចំណុះ ២,២លីត្រ អាច​ផលិត​កម្លាំង​បាន ១៦០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ​៦​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ ហើយ​មាន​ប្រើ​ចង្កូត​អេឡិចត្រូនិក​ផង​ដែរ។

ជា​មួយ​តម្លៃ​ប្រមាណ ២៧ ៣០០​ដុល្លារ​នេះ Ford Ranger XLS MT ស៊េរី​ថ្មី អាច​ប្រកួត​ប្រជែង​នឹង​ Toyota Hilux 4×2 MT (តម្លៃ​ប្រមាណ​ ២៧ ២១៤ដុល្លារ) និង​រថយន្ត Mitsubishi Triton 4×2 AT Mivec (តម្លៃ​ប្រមាណ ២៧ ៣០០​ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម