រថយន្ត Next-Generation Ford Ranger បានទទួលការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយដ៏ទំនើប និងឈានមុខគេរបស់ Ford ។មិនតែប៉ុណ្ណោះ រថយន្ត Next-Generation Ford Ranger ក៏មានជម្រើសជាច្រើនដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, និងកំពូលរថយន្តFord Ranger Raptor សម្រាប់អតិថិជនជ្រើសរើស ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់ ដែលមានគោលបំណងចង់បានរថយន្ត Pick-UP ដែលរឹងមាំ មានផាសុកភាព និងសន្សំសំចៃខ្ពស់។ ដោយសារតែកត្តាទាំងនេះ ទើបនាំអោយរថយន្ត Next-Generation Ford Ranger ក្លាយជារថយន្ត Pick-Up លក់ដាច់បំផុត ប្រចាំឆ្នាំ២០២៣ នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដោយយោងទៅតាមអត្រាការលក់ប្រចាំឆ្នាំរបស់ទីផ្សាររថយន្ត Pick-Up ទាំងមូល កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Next Generation Ford Ranger គឺជារថយន្តដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៥ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ដោយសារមានការផ្តល់នូវទំនុកចិត្តដល់អតិថិជន និងបច្ចេកវិទ្យាទំនើបលើសគេនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត រថយន្ត Next Generation Ford Ranger ក៏បានគ្របដណ្តប់ទីផ្សាររថយន្ត Pick-Up ជាច្រើនប្រទេសនៅជុំវិញពិភពលោក ជាពិសេសទីផ្សារព្រះរាជាណាចក្រកម្ពុជា។ នេះក៏ដោយសារតែការគាំទ្រពីអតិថិជន និងទំនុកចិត្តទៅលើសមត្ថភាព និងប្រព័ន្ធសុវត្ថិភាពដ៏ទំនើបរបស់រថយន្ត ដោយហេតុនេះហើយទើបធ្វើអោយរថយន្ត Next Generation Ford Ranger ទទួលបាននូវការផ្តល់ចំណាត់ថ្នាក់ផ្កាយ៥ ពីកម្មវិធីវាយតំលៃរថយន្តថ្មីរបស់អូស្រ្តាលី និងនូវែលសេឡង់ (Australasian New Car Assessment Programme) ដែលក្រោមការរចនានៃគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រទេសអូស្រ្តាលី ក៏ដូចជាអតិថិជនជុំវិញពិភពលោកផងដែរ។
សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785 ។
ចង់ជ្រាបច្បាស់ ពីមូលហេតុដែលធ្វើអោយរថយន្ត Ford Ranger ទទួលបានការគាំទ្រ និងពេញនិយមនៅទីផ្សារប្រទេសកម្ពុជា សូមទស្សនាវីឌីអូនេះទាំងអស់គ្នា៖