Ford Ranger ទំនងនឹងទទួលបានប្រភេទ Raptor ថ្មី បំពាក់​ម៉ាស៊ីន ៨ ស៊ីឡាំង

[ទីផ្សារបរទេស] ដោយមើលឃើញពីភាពពេញនិយមរបស់ Ranger Raptor ជំនាន់មុន ហាក់ដូចជា Ranger សេរ៊ីថ្មីក៏នឹងទទួលបានប្រភេទ Raptor ផងដែរ។ ខណៈពេល Ranger ម៉ូឌែលចាស់មិនដែលត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីន ៨ស៊ីឡាំង នោះទេ ប៉ុន្តែភាពស្រដៀងគ្នារវាង Ranger ថ្មី និង Bronco គឺជារឿងដែលអាចកើតឡើងបាន។

Trevor Worthington អនុប្រធានក្រុមហ៊ុន Ford បានប្រាប់គេហទំព័រ Cars Guide ថា “Bronco DR គួរត្រូវបានផ្តល់នូវការបំផុសគំនិតសម្រាប់ Ranger Raptor ថ្មី ក្នុងនោះផងដែរមាន Bronco DR ជាច្រើនប្រើប្រាស់តូរគ្រោងស្តង់ដាររបស់ Bronco និងតួគ្រោងររបស់ Ranger ដែលយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចេញនោះគឺប្រើស្ថាបត្យកម្មដូចគ្នា”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិសកលនៃក្រុមហ៊ុន Ford Performance Motorsports លោក Mark Rushbrook ក៏បានបង្ហាញអំពីលទ្ធភាពនៃរថយន្ត Ranger Raptor ផងដែរ។

នៅពេលចោទជាសំណួរ ថាតើម៉ាស៊ីន V8 អាចបង្ហាញចេញទៅកាន់អតិថិជនដែលឬទេ? គាត់បានបង្ហាញថា លក្ខណៈពិសេសជាច្រើនរបស់ Bronco DR គួរចែករំលែកទៅកាន់ Ranger ផងដែរ។

ក្រុមហ៊ុន Ford កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ Raptor ប្រភេទ Bronco ហើយខណៈពេលដែលយើងប្រាកដថាអ្នកដែលចូលចិត្តរថយន្ត Ford ចង់ឃើញម៉ូដែល V8 ថ្មីៗនេះ របាយការណ៍បានបង្ហាញថារថយន្តនេះនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣.៥ លីត្រ Twin-turbocharged EcoBoost V6 ដូច F-150 Raptor ដែលផលិតកម្លាំបាន ៤៥០ សេះ និងកម្លាំងរមួល ៦៩១ ញូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម