រថយន្ត Ford Ranger Raptor និង F-150 Raptor មានមុខមាត់ពោរពេញដោយអំណាច និងមានសមត្ថភាពខ្លាំងបំផុតលើការបើកបរនៅផ្លូវពិបាក។ ពីរចំណុចនេះ អាចឲ្យរថយន្តទាំងពីរ ទាក់ទាញចិត្តមនុស្សជាច្រើន។
បច្ចុប្បន្ននេះរថយន្តទាំងពីរម៉ូដែលគឺមានចរាចរណ៍លក់នៅកម្ពុជាជាច្រើនសន្ធឹក ដោយមានតម្លៃខុសគ្នាមួយជាពីរ។ ចំពោះ Ford Ranger Raptor ស៊េរីថ្មីមានតម្លៃល្បាក់ ៧០ ០០០ ដុល្លារ ចំណែក F-150 Raptor វិញមានតម្លៃល្បាក់ ១២០ ០០០ ដុល្លារ។
តម្លៃខុសគ្នាខ្លាំងបែបនេះក៏ដោយសាររថយន្តទាំងពីរមានលក្ខណៈសម្បត្តិខុសគ្នា។ ជាក់ស្ដែង Ranger Raptor មានបំពាក់ម៉ាស៊ីន Twin-Turbocharged ម៉ាស៊ូត ៤ ស៊ីឡាំង, ចំណុះ ២,០ លីត្រ, អាចផលិតកម្លាំងបាន ២១០ សេះ, មានប្រអប់លេខអូតូ ១០ វគ្គ និងមានប្រភេទបើកបរចំនួន ៦ ប្រភេទ។
Ford F-150 Raptor វិញមានបំពាក់ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៥ លីត្រ ចំនួន ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៤៥០ សេះ និងភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ។ ខាងក្រោមជារូបភាពប្រៀបធៀបរូបរាងរថយន្តទាំងពីរ ៖