ក្រុមហ៊ុន Ford នាថ្ងៃព្រហស្បតិ៍បានប្រកាសថាពួកគេនឹងចាប់ផ្ដើមបន្តការផលិតនៅរោងចក្រមួយចំនួនរបស់ខ្លួននាអាមេរិកខាងជើង លឿនបំផុតគឺចាប់ពីថ្ងៃទី ៦ ខែមេសា។ នេះបើតាមការចុះផ្សាយរបស់ Reuters។
នៅថ្ងៃទី ៦ ខែមេសា ការផលិតនៅរោងចក្រ Hermosillo នាប្រទេសម៉ិកស៊ីកូ នឹងបើកដំណើរការឡើងវិញមុនគេ ដែលជាទីកន្លែងផលិតរថយន្ត Ford Fusion និង Lincoln MKZ។ បន្ទាប់មកនាថ្ងៃទី ១៤ ខែមេសា នឹងបើកដំណើរការឡើងវិញនៅ Dearborn និង Kentucky សហរដ្ឋអាមេរិក ដែលជាទីកន្លែងផលិតរថយន្ត Ford F-150 ជារថយន្តភីកអាប់លក់ដាច់ខ្លាំងបំផុត។
ការប្រកាសអំពីការដំណើរការផលិតឡើងវិញរបស់ Ford គឺក្រោយពីក្រុមហ៊ុននិយាយថានឹងខ្ចីលុយ ១៥,៤ ពាន់លានដុល្លារ ដើម្បីឆ្លងផុតស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់កើតមានដោយសារកូវីដ១៩៕