ក្រុមហ៊ុន Ford Vietnam បានប្រកាសអំពីកំណត់ត្រាលក់ប្រចាំឆ្នាំ ២០១៩ ដែលមានការកើនឡើង ៣១% ធៀបនឹងឆ្នាំ ២០១៨ ពោលអាចលក់បានរហូតដល់ ៣២ ១៧៥ គ្រឿង ក្នុងរយៈពេល ១២ ខែនៃឆ្នាំមុន។
Ford Ranger ជារថយន្តលក់ដាច់ជាងគេរបស់ក្រុមហ៊ុន ហើយវាក៏ជាម៉ូដែលភីកអាប់លក់ដាច់ជាងគេនៅវៀតណាមប្រចាំឆ្នាំរយៈពេល ៧ ឆ្នាំជាប់ៗគ្នា។ ឆ្នាំ ២០១៩ ចំនួនលក់រថយន្ត Ford Ranger បានកើនឡើង ៥៤% អាចលក់បានសរុប ១៣ ៣១៩ គ្រឿង។ ចំណែកម៉ូដែល Everest វិញ អាចលក់បាន ៧ ៨៥២ គ្រឿង ដែលកើនឡើងខ្ពស់ផងដែរធៀបនឹងឆ្នាំមុន។
ចំពោះម៉ូដែល Ford Transit អាចលក់បាន ៤ ៦៩០ គ្រឿង បន្តជាប់ជារថយន្តដឹកអ្នកដំណើរ ១៦ កៅអី លក់ដាច់ជាងគេប្រចាំឆ្នាំ រយៈពេល ៧ ឆ្នាំជាប់គ្នា។ ម៉ូដែល EcoSport ឯណោះវិញលក់បាន ៤ ០០៦ គ្រឿង, ម៉ូដែល Explorer លក់បាន ៨៥៤ គ្រឿង និងម៉ូដែល Tourneo លក់បាន ២៤៥ គ្រឿង៕