កំពូលរថយន្ត SUV ពូកែ Off-road របស់ Ford បង្ហាញខ្លួននៅដើមសប្តាហ៍នេះហើយ

[ទីផ្សារបរទេស] ការទន្ទឹងរង់ចាំនៃការបង្ហាញខ្លួនរបស់រថយន្ត SUV ពូកែ Off-road នឹងខិតជិតមកដល់ ខណៈដែលក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា Bronco Rapto នឹងត្រូវបានបង្ហាញនៅថ្ងៃទី ២៤ ខែមករា វេលាម៉ោង ៦ ព្រឹក EST។ ក្នុងនោះក្រុមហ៊ុន Ford មិននិយាយច្រើនអំពីម៉ូដែលនេះទេ ប៉ុន្តែពួកគេបានបញ្ចេញរូបភាព Teaser ថ្មី និងបញ្ជាក់ថារថយន្ត SUV នឹងមកដល់អាគារចែកចាយនៅសហរដ្ឋអាមេរិកនៅរដូវក្តៅនេះ។

រូបភាព​ Teaser ចុង​ក្រោយ​នេះហាក់ពុំមានអ្វីបង្ហាញចេញនូវឡើយនោះទេ ប៉ុន្តែតាមរយៈរូបភាព​មុន​ៗ​បាន​បង្ហាញ​ថា​ម៉ូដែល​នេះ​នឹង​មាន​ប៉ាណាសំណាញ់មាន​អក្សរ “FORD” វា​នឹង​ស្ថិត​នៅ​ខាង​លើ​កាងដែកខាង​មុខ​​ រួមជាមួយចំណុចលេចធ្លោផ្សេងទៀតនឹងរួមបញ្ចូលទំហំនៃបរិវេនគម្របភក់ ដែលជួយសម្រួលដល់សំបកកង់off-roadទំហំ ៣៧ អ៊ីញ។ ម៉ូដែលនេះក៏នឹងមានប្រព័ន្ធ suspension ដ៏ពិសេស និងបំពង់ស៊ីមាំង២ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលមានការរំពឹងទុកជាច្រើនអំពីអ្វីដែលនឹងផ្តល់ថាមពលដល់ Bronco Raptor របាយការណ៍ចុងក្រោយបានបង្ហាញថារថយន្តនេះបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-turbo EcoBoost V6 ដូច F-150 Raptor ផលិតកម្លាំង ៤៥០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ។

ខណៈពេលនៅតែមិនទាន់ច្បាស់ថាមពលកម្លាំងនោះ ប៉ុន្តែប្រសិនបើវាកើតឡើង នោះនឹងមានភាពប្រសើរឡើងយ៉ាងខ្លាំងលើជម្រើសម៉ាស៊ីនរបស់ Bronco ចំណុះ ២,៧ លីត្រ EcoBoost V6 ផលិតកម្លាំងបាន ៣៣០ សេះ និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម