[ទីផ្សារក្នុងស្រុក] រថយន្ត FORTHING T5 EVO ជារថយន្តប្រភេទ SUV លក្ខណះគ្រួសារដែលសាកសម្យបំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសនោះគឺគ្រួសារសម័យថ្មី ដោយទើបតែមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ដោយសារតែរថយន្តនេះ មានរូបរាងលេចធ្លោ និងទាក់ទាញខ្លាំងនៅលើដងផ្លូវ ទំហំធំទូលាយ បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងដែលផ្តល់ទំនុកចិត្តក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។
ជាមួយការមកដល់ថ្មីនេះម៉ូឌែលឆ្នាំ២០២៣ វាបានបង្ហាញខ្លួនជាមួយការអាប់ដេតថ្មីសំខាន់ៗចំនួន ៥បន្ថែមទៀតដែលកាន់តែផ្តល់នូវភាពទំនើប ផាសុកភាព និងផ្តល់នៅភាពងាយស្រួលមួយកម្រិតថែមទៀត ដោយមានដូចជា៖
- បានបន្ថែមនៅមុខងារម៉ាស្សា, មុខងារកំដៅ និងខ្យល់ត្រជាក់ បន្ថែមពីលលើការលៃតម្រូវតាមរយៈថាមពលអគ្គិសនីបានចំនួន ៨របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខ ៤ របៀប ដែលមាននៅលើម៉ូឌែលកន្លង អោយកាន់តែផ្តល់នូវផាសុកភាពនៅពេលធ្វើដំណើរ មិនថាផ្លូវជិត ឬឆ្ងាយ
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Auto Parking system) ដែលជាមុខងារជំនួយដល់ការចូលចិត្តដ៏ឆ្លាតវៃ
- កន្លែងសាកថ្មឥតខ្សែ (Wireless Charging)
- ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ( Electric Tailgate ) និងភ្ជាប់មកជាមួយមុខងារ Kick Sensor ដោយបើក-បិទគ្រាន់តែក្រវៀសជើង
- Bodykit នៅផ្នែកខាងមុខ និងផ្នែកចំហៀងកាន់តែស្ព័រ និងជួយដល់ប្រព័ន្ធ Aerodynamic បានកាន់តែល្អបន្ថែមទៀត
រថយន្ត FORTHING T5 EVO ម៉ូឌែលឆ្នាំ ២០២៣ នាំមកនៅជម្រើសជាច្រើនដើម្បីផ្តល់នៅភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសរួមមាន Half/ Full/ Luxury/ Luxury Sport/ Luxury Full ដែលមានទាំងភាពប្រណិត ទំនើបទាន់សម័យ បែបស្ព័រ និងធន់រឹងមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដោយសារតែរថយន្តនេះបានបំពាក់មកជាមួយនឹងលក្ខណៈពិសេស, ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនដូចជា៖
- ប្រើប្រាស់ម៉ាស៊ីនសាំងដោយ Mitsubishi ចំណុះ ១,៥ លីត្រ turbo ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩៧សេះ ជាមួយកម្រិតស៊ីប្រេង ១០០ គីឡូម៉ែត្រ ត្រឹមតែ ៦,៦ លីត្រប៉ុណ្ណោះ ដែលផ្តល់នូវសន្ទុះល្បឿនលឿន
- សោរឆ្លាតវៃជាប្រភេទតេលេ ( Smart Key )
- ដំបូលកញ្ចក់អេឡិចត្រូនិចប្រភេទ Panoramic Sunroof
- ដៃចង្កូតប្រភេទអេឡិចត្រូនិច (Electric Steering Wheel )
- ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ
- ចង្កៀងផ្នែកខាងមុខ និងផ្នែកខាងក្រោយប្រើប្រាស់អំពូលប្រភេទ LED
- ពោងសុវត្ថិភាពមុខ-ក្រោយចំនួន ៦ ចំនុច
- ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព ABS, EBD, ESP
- ប្រព័ន្ធជំនួយពេលឡើង ឬ ចុះចំណោទ
- ប្រព័ន្ធកំណត់ល្បឿនបើកបរ បន្ថែមល្បឿននឹងបន្ថយល្បឿនតាមរថយន្តខាងមុខ ( Adaptive Cruise Control )
- ប្រព័ន្ធជាន់ហ្វ្រាំងដោយស្វ័យប្រវិត្ត ( Forward Collision Warning )
- ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គពីចំហៀង (Blind Spot Monitoring )
- ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គរឺមានមនុស្សដើរឆ្លងកាត់ ( Autonomous Emergency Braking )
- ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត ( Tire Pressure Monitor System )
- ប្រព័ន្ធចាក់សោរកាពារកុមារ
- ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តថយក្រោយ
សម្រាប់រថយន្ត FORTHING T5 EVO សេរ៊ីឆ្នាំ២០២៣ មានតម្លៃពិសេសខ្ទង់ 3xxxx ដុល្លារ។ បន្ថែមពីនេះរាល់ការទិញរថយន្ត FORTHING T5 EVO សេរ៊ីឆ្នាំ២០២៣ នឹងទទួលបាននូវការដូរជា Accessories ដែលមានតម្លៃដល់ ៨០០ ដុល្លារ និងមានការធានា ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រភ្លាមៗផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីរថយន្តនេះលោកអ្នកអាចអញ្ជើញទៅទស្សនារថយន្តដោយផ្ទាល់នៅអាគារតាំងបង្ហាញរថយន្ត Forthing Cambodia ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 087 866 762 ៕