[បរទេស] ក្រុមហ៊ុនផលិតថយន្ត Foxconn បានធ្វើការដាក់បង្ហាញចេញនៅវីដេអូ Teaser នៃភីកអាប់អគ្គិសនី Model V មុនការបង្ហាញខ្លួនដំបូងនៅថ្ងៃទី ១៨ ខែតុលា។
មិនដូចរថយន្ត Foxconn ផ្សេងទៀតដូចជា Model E និងម៉ូដែល B ដែលនឹងត្រូវដាក់បង្ហាញក្នុងពេលឆាប់ៗនេះ ដែលត្រូវបានរចនាឡើងដោយ Pininfarina ដោយភីកអាប់ Model V ត្រូវបានរចនាដោយស្ទូឌីយោរចនាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនតៃវ៉ាន់។
សម្រាប់នៅផ្នែកចំហៀងនៃម៉ូដែល V អាចមើកដឹងថាគឺជារថយន្តភីកអាប់ dual-cab ផ្នែកតូច ដែលមានទំហំប្រហាក់ប្រហែលនឹងរថយន្ត Ford Ranger ។ ផ្នែកខាងមុខត្រូវបានកំណត់លក្ខណៈដោយចង្កៀង LED រាងអក្សរ L, កាងស្រដៀងទៅនឹងរថយន្ត Peugeot ឡូហ្គោអក្សរ HH ដែលសំដៅទៅលើ Hon Hai Technology Group ដែលជាក្រុមហ៊ុនមេរបស់ Foxconn ។
ខណៈ ប៉ាណាមុខត្រូវបានរចនាបិទជិត រួមបញ្ចូលជាមួយសេនស័រ ADAS ខណៈពេលដែលកាងខាងមុខត្រូវបានរចនាយ៉ាងទំនើប។ ចំពោះរចនាប័ទ្មផ្សេងទៀតដែលយើងអាចមើលឃើញគឺ ចង្កៀងក្រោយរចនាប័ទ្មដូចទៅនឹង F-150-style ជាដើម ។
គួរបញ្ជាក់ផងដែរដា រថយន្តភីកអាប់អគ្គិសនីនឹងត្រូវបានដាក់បង្ហាញនៅទិវា Hon Hai Tech Day 2022 រួមជាមួយនឹងម៉ូដែល B EV ហើយក្រុមហ៊ុននឹងបង្ហាញបន្ថែមអំពីលក្ខណៈបច្ចេកទេសរបស់ម៉ូដែលនេះ៕