Frontier និង Pathfinder ជាប់ជាឡានលក់ដាច់បំផុតរបស់ Nissan ក្នុងឆ្នាំ ២០២១

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុនផលិតរបស់ជប៉ុន Nissan បានឆ្លងកាត់ឆ្នាំ ២០២១ យ៉ាងជោគជ័យ ដោយបានលក់រថយន្តដាច់ចំនួន ៩៧៧ ៦៣៩ គ្រឿង។ មួយផ្នែកធំនៃចំនួនលក់របស់ Nissan នៅសហរដ្ឋអាមេរិក គឺដោយសារការដាក់ចេញនូវម៉ូដែលថ្មី ដូចជា Nissan Frontier ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៨,៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ក្រឡេកមើល ត្រីមាសទី៤ ចំនួនលក់របស់ក្រុមហ៊ុន Nissan មិនមានភាពរឹងមាំប៉ុន្មាននោះទេ ជាមួយនឹងលទ្ធផលចុងក្រោយគឺ ១៩៤ ៩៨៣ គ្រឿងប៉ុណ្ណោះ។ វាជាការថយចុះ ១៩,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ រថយន្ត Nissan Frontier បានឃើញការកើនឡើងចំនួន ១១៤,៤% ជាមួយនឹងចំនួនលក់ដាច់ ២២ ៦៣៤គ្រឿង ខណៈដែល Pathfinder បានចំនួន ១២ ៤៣៩គ្រឿង ដែលស្មើនឹង ១២,៥% ពីឆ្នាំ ២០២០ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ រថយន្ត Nissan Kicks ក៏ជាអ្នកលក់ដ៏រឹងមាំមួយដែរសម្រាប់ម៉ាកយីហោនេះ ជាមួយនឹងចំនួនលក់ដាច់ ១៨ ២២៥គ្រឿង កើនឡើង ១២,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម