
ប្រេនរថយន្ដរបស់ក្រុមហ៊ុន GAC កំពុងធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តនិងជឿជាក់លើគុណភាពរថយន្ដរបស់ពួកគេ ក្រោយក្រុមហ៊ុនផលិតរថយន្ដមួយនេះបានឈរលេខ១ ជារប្រេនរក្សាតម្លៃលក់បន្តបានខ្ពស់បំផុតនៅចិន បន្ទាប់ពីប្រើប្រាស់បាន៣ឆ្នាំ។
យោងតាមរបាយការណ៍ពី “China Automotive Resale Value Ranking” ដែលទើបចេញផ្សាយក្នុងខែមករា ឆ្នាំ ២០២៦ រថយន្ដប្រភេទ MPV របស់ GAC ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជារប្រេនរក្សាតម្លៃលក់បន្តបានខ្ពស់បំផុតនៅចិន ជាមួយអត្រារក្សារតម្លៃនៃការលក់បន្ដ ៥៦,៨២%។ ជាមួយសមិទ្ធផលថ្មីបានបង្ហាញថាគ្រប់រថយន្ដរបស់ក្រុមហ៊ុន GAC ពិតជាផលិតមកមានគុណភាពខ្ពស់និងផ្ដល់ជូននូវទំនុកចិត្ត ក្នុងការប្រើប្រាស់ជាពិសេសមានហាងឆេងល្អថែមទៀត។
ក្រឡេកមកមើលទីផ្សារប្រទេសកម្ពុជាវិញក្រុមហ៊ុននាំចូលរថយន្ដផ្លូវការ GAC Cambodia ក៏បានផ្ដល់នូវទំនុកចិត្តជូនអតិថជនរបស់ខ្លួនយ៉ាងកក់ក្ដៅផងដែរ ដោយរាល់រថយន្ដត្រូវបាននាំចូលជាប្រភេទរថយន្ដ Global Speces ជាពិសេសមានការធានាពីរោងចក្រ GAC ផ្ទាល់។ អ្វីដែលរឹតតែធ្វើឲ្យអតិថិជននៅកម្ពុជា កាន់តែជឿជាក់លើប្រេនរថយន្ដ GAC ដោយសារក្នុងពេលខាងមុខនេះរោងចក្រតម្លើងរថយន្ដ GAC នឹងចាប់ដំណើរការ នេះសរបញ្ជាក់ថា GAC កំពុងចាក់គ្រិះយ៉ាងរឹងមាំនៅប្រទេសកម្ពុជា។

ងាកមកមើលពីសន្ទះនៃការគាំទ្រលើរថយន្ដ GAC នៅកម្ពុជា មានការកើនឡើងគួរឲ្យកក់ ដោយប្រជាជនកម្ពជាភាគច្រើន។ ក្រៅពីរថយន្ដមានគុណភាពខ្ពស់ហើយក្រុមហ៊ុន GAC Cambodia ក៏បានផ្ដល់ជូនូវតម្លៃល្អជូនដល់ប្រជាជនកម្ពុជា ដោយក្នុងនោះសម្រាប់រថយន្ដ៖
GAC GN8 ប្រើសាំងសុទ្ធ តម្លៃ 65,000$
GAC GN8 PHEV ប្រើសាំងលាយអគ្គិសនី តម្លៃ 75,000$
GN6 Pro តម្លៃ 29,999$
GS8 តម្លៃ 42,900$
GAC Emkoo តម្លៃ 29,999$
GAC GS3 តម្លៃ 21,500$
ដូច្នេះប្រសិនបបើបងប្អូនមានតម្រូវការលើរថយន្ដរបស់ GAC អាចទំនាក់ទំនងទៅកាន់ហ្វេកបុក GAC Cambodia ឬអាចទៅរថយន្ដដល់ Showroom ផ្ទាល់ដែលមានទីទាំងនៅមហាវិថីសហព័ន្ឌរុស្សី ទល់មុខសាលាបឋមសិក្សាពោធិ៍តុង។
វីដេអូ៖ GAC ឈរនៅចំណាត់ថ្នាក់លេខ ១ ជាប្រេនរក្សាតម្លៃលក់បន្តបានខ្ពស់បំផុតនៅចិន
https://www.facebook.com/share/v/1G5mpSfmJz/
មូលហេតុដែលធ្វើឲ្យរថយន្ដ GAC ទទួលបានគាំទ្រខ្លាំងនៅកម្ពុជាដោយសាររាល់ ដោយសារតែរាល់រថយន្ដរបស់ GAC គ្រប់ម៉ូឌែលទាំងអស់ផលិតមកតាមស្ដង់ដារកម្រិតសុវត្ថិភាព Q.D.R ដោយក្នុងនោះអក្សរ Q – គឺមានន័យថា Quality សំដៅលើគុណភាព ព្រោះ GAC ជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលប្រកាន់ខ្ចាប់នូវស្តង់ដារគុណភាពខ្ពស់។ ចំណែកអក្សរ D – គឺមានន័យថា Durability តំណាងឲ្យភាពធន់ ដោយក្នុងនោះគ្រប់ម៉ូឌែលរថយន្ត GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4,000,000 km មុននឹងដាក់ចេញនៅលើទីផ្សារ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24 មុឺនគីឡូម៉ែត្រ។

ហើយចុងក្រោយអក្សរ R – គឺមានន័យថា Reliability តំណាងឲ្យភាពជឿទុកចិត្តបាន ដោយសារ GAC មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ 18 ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបាននូវរថយន្តដែលមានគុណភាពខ្ពស់។ អ្វីដែលពិសេសគឺរថយន្ដGAC គឺជាម៉ាកយីហោរបស់ប្រទេសចិនតែមួយគត់ ដែលទទួលបានពានរង្វាន់ J.D Power 08 ឆ្នាំជាប់ៗគ្នា៖ លើផ្នែកគុណភាព, រយៈពេលប្រើប្រាស់បានយូរ និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់របស់អតិថិជនសរុបមក GAC គឺជាប្រេនរថយន្ដផលិតមកផ្ដោតលើគុណភាព ឧត្ដមភាព និងគុណតម្លៃ ជាពិសេស ជាហេតុធ្វើឲ្យប្រេនរថយន្ដនេះត្រូវបានគេទទួលជុំវិញពិភពលោក៕




















