GAC បញ្ចេញម៉ូដែលពិសេសចំនួន ៣ ប្រើ Hybrid អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ នៅពេល….

[បរទេស] ក្រុមហ៊នផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេសចំនួន ៣ ម៉ូដែលដែលស្ថិតក្នុងត្រកូល Trumpchi រួមមាន E8, ES9 និង E9 សម្រាប់អបបរពីធីបុណ្យចូលឆ្នាំចិន ឬ Lunar New Year ដែលជាឆ្នាំនាគ នៅទីផ្សាររបស់ខ្លួន ។

សម្រាប់ម៉ូដែល GAC Trumpchi E8 មានតម្លៃលក់ ៣៣ ១០០ ដុល្លារ ដែលភ្ជាប់មកជាមួយតួខ្លួនផ្នែកខាងក្រៅថ្មី ក៏ដូចជាចង្កៀងមុខ LED ព្រមទាំងប៉ាណាមុខគ្មានស៊ុបតុបតែងជាមួយក្រូម៉េជាដើម ។ បំពាក់ដោយម៉ាស៊ីន plug-in hybrid ជាមួយម៉ាស៊ូនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៣៨ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ១២០០ គីឡូម៉ែត្រនៅពេលសាកថ្ម និងចាក់សាំងពេញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែល GAC Trumpchi ES9 មានតម្លៃលក់ ៣៦ ៥០០ ដុល្លារ ដែលភ្ជាប់មកជាមួយកាងការពារផ្នែកខាងក្រៅថ្មី ព្រមទាំងប៉ាណាមុខទំហំធំ ជាប់សងខាងដោយចង្កៀងមុខ LED ។ រថយន្តនេះ បំពាក់ដោយម៉ាស៊ីន hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២១៥គីឡូម៉ែត្រនៅពេលសាកថ្ម និងចាក់សាំងពេញ ។

សម្រាប់ម៉ូដែល GAC Trumpchi E9 មានតម្លៃលក់ ៤៩ ៥០០ ដុល្លារ ដែលភ្ជាប់មកជាមួយពណ៌ផ្នែកខាងក្នុងថ្មី ព្រមទាំង Headrest អាចលៃតម្រូវបាន ៤របៀបសម្រាប់ផ្នែកខាងមុខ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ជាដើម ។ រថយន្តនេះ បំពាក់ជាមួយម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣៦៧ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៣២ គីឡូម៉ែត្រនៅពេលសាកថ្ម នឹងចាក់សាំងពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម