GAC ប្រកាសចេញឡានថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ តែ​ Option សាហាវ!

ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការប្រកាសដាក់បង្ហាញចេញ និងលក់ជាផ្លូវការនូវរថយន្ត GAC Trumpchi S7 ប្រភេទ PHEV ជាមួយតម្លៃលក់ចាប់ពី ២៩ ០០០ ដុល្លារ ដល់ ៣៤ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

GAC Trumpchi S7 ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ lithium iron phosphate battery ទំហំ ៣៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ និងសរុប ១ ១៥០គីឡូម៉ែត្រ។
  • ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២២៨ និង ១០៧ សេះ និងកម្លាំងរមួល ២៥០ និង ១៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ lithium iron phosphate battery ទំហំ ៣៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ និងសរុប ១ ០២០គីឡូម៉ែត្រ សុីប្រេង ៥,៧លីត្រ/១០០គ.ម មាន Top-speed ១៨៥គ.ម/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៥,៨វិនាទី។

លើសពីនេះ ក៏ទទួលបាននូវមុខងារបើកបរចំនួន ៦ ផងដែរ មានដូចជា smart, super plug-in hybrid, pure electric priority, mandatory pure electric, fuel priority និិង mandatory power generation ។

ទាក់ទងនឹងផ្នែកខាងក្រៅ រថយន្ត GAC Trumpchi S7 មានរូបរាងសុីវិល័យ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៩៥០ ម.ម កម្ពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៨០ ម.ម និងបានភ្ជាប់មកជាមួយប៉ាណាមុខបិទជិតអមដោយឡូហ្គូល GAC នៅចំកណ្តាល ចង្កៀងមុខ-ក្រោយប្រភេទ LED ឆ្លាតវៃ មានមុខងារ AI  អូសពីម្ខាងទៅម្ខាង ព្រមទាំងនូវប្រើប្រាស់ថាសកង់ស្ព័រជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័រឌីជីថលទំហំ ៨,៨៨ អ៊ីញ អេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ អេក្រង់កម្សាន្ត touchscreen កម្រិត 3K ទំហំ ១៧,៣ អ៊ីញ នៅផ្នែកខាងក្រោយ រួមទាំងមុខងារម៉ាស្សា កម្តៅ ត្រជាក់ កន្លែងសាកថ្មឥតខ្សែ ប្រព័ន្ធអូឌីយ៉ូ ADiGO ចំនួន ២២ ចំនុច អេក្រង់ HUD ទំហំ ២៧ អ៊ីញ មុខងារបញ្ជារតាមសម្លេង និង AI និងប្រព័ន្ធជំនួយការបើកបរកម្រិត L2++ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម