ឡានអគ្គិសនី GAC Aion Hyper GT ដែលមានប្រព័ន្ធ aerodynamic ល្អបំផុតនៅលើពិភពលោក បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានបង្ហាញរថយន្ត GAC Aion Hyper GT ដែលជាម៉ូដែលទី ២ Hyper ថ្មីរបស់ខ្លួននៅឯពិព័រណ៍រថយន្ត Guangzhou Auto Show 2022 ក្នុងប្រទេសចិនកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២។ ជារថយន្ត Hyper GT ដែលមានកម្រិតនៃការកកិតត្រឹមតែ ០.១៩ ដែលជាកម្រិតទាបបំផុត និងជារថយន្តដែលមានប្រព័ន្ធ aerodynamic ល្អខ្លាំងបំផុតក្នុងចំណោមរថយន្តផ្សេងទៀតនៅ​លើ​ពិភពលោក។

បើនិយាយពីរចនាប័ទ្មវិញ Aion Hyper GT ត្រូវបានឌីស្សាញមកជាមួយកម្ពស់ទាប ព្រមទាំងប្រវែងគន្លាតកង់មុខ-ក្រោយវែង និងថាសកង់ទំហំ ១៩ អ៊ីញ។ នៅផ្នែកខាងមុខ រថយន្ត Aion Hyper GT មានបំពាក់ជាមួយប៉ាណាមុខបិទជិតឲ្យឈ្មោះថា “Wind Blade Grille” ខណៈប្រព័ន្ធ active aerodynamic ត្រូវបានបំពាក់នៅផ្នែកខាងក្រោយ ដែលបានពី Porsche Panamera rear wing ដែលអាចស្ទុះដោយស្វ័យប្រវត្តិក្នុងល្បឿនលើសពី ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង្កៀងមុខ LED ប្រភេទ electrode headlights និងចង្កៀងក្រោយប្រភេទ red crystal taillights ។ ចំនុចសំខាន់នោះ ទ្វារខាងមុខឲ្យឈ្មោះ Sky Door ដែលបើកឡើងលើបានមកពី បច្ចេកវិទ្យា dihedral synchro-helix actuation technology។

Aion Hyper GT ភ្ជាប់មកជាមួយសេនស័រមួយចំនួនធំ រួមទាំងកាំមេរ៉ា រ៉ាដា បច្ចេកវិទ្យា LiDAR និងបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដ។ បច្ចេកវិទ្យា hardware ត្រូវបានបំពាក់នៅលើកាងខាងមុខ ដំបូល កញ្ចក់ និងរបាំងការពារភុក។ លើសពីនេះ ក៏បានផ្តល់នៅកញ្ចប់ ADAS package ដ៏ទំនើបទៅលើម៉ូដែលខ្ពស់ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មិនមានរូបភាពបង្ហាញទេ ប៉ុន្តែបានឃើញដំបូលកញ្ចក់ដែលរាងជម្រាលរួមបញ្ចូលគ្នាយ៉ាងស្រស់ស្អាត និងអាចមើលឃើញអេក្រង់កំសាន្តទំហំដ៏ធំនៅលើផ្ទៃតាឡូ កុងទ័របង្ហាញព័ត៌មានឌីជីថល និងការកំណត់រចនាសម្ព័ន្ធ ៥ កៅអី។

ម៉ូដែលនេះត្រូវបានផ្អែកលើស្ថាបត្យកម្ម AEP3.0 EV-dedicated architecture ថ្មី ហើយត្រូវបានគេរំពឹងថានឹងមានជម្រើសជាមួយនឹងម៉ូទ័រអអគ្គិសនី ១ និង ២។ GAC បាននិយាយថាម៉ូទ័រខាងក្រោយតែមួយអាចផលិតបាន ៣៣៥ សេះ និងកម្លាំងរមួល ៤៣៤ ញ៉ូតុនម៉ែត្រ ដែលអនុញ្ញាតឲ្យមានល្បឿនស្ទុះពី ០-១០០​ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៤ វិនាទី។ ក្នុងនោះ បានប្រព័ន្ធដែលអាចសាកលឿនទំហំរហូតដល់ ៤៨០ គីឡូវ៉ាត់480kW និងបច្ចេកវិទ្យាប្តូរអាគុយផងដែរ។

ក្នុងនោះដែរ គេសង្ឃឹមថាម៉ូដែលនេះនឹងមានលក់នៅលើទីផ្សារផ្សេងទៀតនៅខាងក្រៅប្រទេសចិនក្នុងនាមជាដៃគូប្រកួតប្រជែងស្របច្បាប់ជាមួយ Tesla Model 3 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម