GAC ដាក់បង្ហាញចេញយន្តហោះអគ្គិសនីថ្មី សាកថ្មម្តងអាចរត់បាន ២០០គ.ម

ក្រុមហ៊ុន GAC បានប្រកាសដាក់បង្ហាញចេញនូវយន្តហោះអគ្គិសនីថ្មីមានឈ្មោះថា Govy (Gaoyu ជាភាសាចិន) និងជាយន្តហោះទី២ របស់ខ្លួនដែលត្រូវបានបង្កើតឡើងដើម្បីបម្រើតម្រូវការសេដ្ឋកិច្ច Robo-AirTaxi សម្រាប់ការធ្វើដំណើរជាច្រើននៅក្នុងទីក្រុងក្នុងប្រទេសចិន។ ក្នុងនោះ យន្តហោះ Govy AirJet នឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្ម និងការបើកការកក់ទុកនៅក្នុងឆ្នាំ ២០២៥ ។

យន្តហោះនេះ មានការរចនាចេញពីសមាសធាតុកាបូនច្រើនជាង ៩០ភាគរយ ដែលធ្វើឲវាមានទម្ងន់ស្រាល និងរឹងមាំ និងទទួលបានជម្រើសពណ៌ស ខ្មៅ និងស្វាយ (ឬខៀវ) និងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយដូចជា ប្រព័ន្ធ 8-axis distribution propulsion, ប្រព័ន្ធកង្ការកម្លាំង ១០០គីឡូវ៉ាត់ (100 kW electric duct-fan), ប្រព័ន្ធចាប់សញ្ញាឆ្លាតវៃប្រើប្រាស់នូវរ៉ាដា និងកាមេរ៉ា និងប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Govy AirJet អាចធ្វើដំណើរចម្ងាយដល់ ៤០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ប៉ុន្តែបើសាកត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ គឺអាចធ្វើដំណើរចម្ងាយបាន ២០០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ចំពោះផ្នែកខាងក្នុងវិញ អាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣ ទៅ ៤ នាក់ និងទទួលបានអេក្រង់ធំទូលាយ កន្លែងដាក់ដៃ ឧបករណ៍បំពងសម្លេង កន្លែងដាក់ពែង អំពូលភ្លើងជុំវិញ និងការសាកថ្មឥតខ្សែដែលមានភាពទំនើប។

សម្រាប់ផែនការនាពេលអនាគតរបស់ GAC គឺចាប់ផ្តើមប្រើប្រាស់ Govy AirJet នៅក្នុងឆ្នាំ២០២៧ ក្នុងតំបន់ Guangdong-Hong Kong-Macao Greater Bay Area ដើម្បីបំពេញតម្រូវការធ្វើដំណើរចម្ងាយខ្លីក្នុងទីក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម