
ក្រុមហ៊ុន GAC ត្រៀមបញ្ចេញរថយន្តថ្មីស៊េរីឆ្នាំ២០២៦ ចំនួន៣ម៉ូឌែល រួមមាន GS3 Emzoom ប្រើសាំងសុទ្ធ, Aion V ប្រើអគ្គិសនីសុទ្ធ និងជាពិសេស MPV ចេញថ្មី គឺ M8 ប្រើ Plug-in Hybrid។
សម្រាប់ម៉ូឌែល GS3 Emzoom ប្រើម៉ាស៊ីនទាក់បូចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៦៧សេះ និងកម្លាំងរមួល ២៧០ញូវតុនម៉ែត្រ។
ចំណែករថយន្ត EV សុទ្ធ Aion V បំពាក់ម៉ូទ័រ ១៥០គីឡូវ៉ាត់ និងអាគុយ ៧៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រ។
អ្វីដែលគូរចាប់អារម្មណ៍នោះ គឺរថយន្ត MPV GAC M8 ៧កៅអី ជាប្រភេទ Plug-in Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ផលិតបានកម្លាំងសរុប ៣៦៧សេះ និងកម្លាំងរមួល ៦៣០ញូតុនម៉ែត្រ។ រថយន្តនេះ បំពាក់អាគុយទំហំ ២៥,៥៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១០៦គីឡូម៉ែត្រ រាល់ពេលសាកពេញ៕