GAC និង Huawei ចុះហត្ថលេខារួមគ្នាបង្កើតម៉ាករថយន្តអគ្គិសនីកម្រិតខ្ពស់បន្ថែមទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC និងក្រុមហ៊ុនបច្ចេកវិទ្យាយក្យ Huawei បានពិធីចុះហត្ថលេខារួមគ្នាក្នុងបង្កើតម៉ាករថយន្តអគ្គិសនីសុទ្ធថ្មី បន្ថែមពីលើម៉ាក GAC Aion, GAC Trumpchi និង GAC Hyptec ។

ក្នុងនោះ GAC បានបង្កើតកិច្ចសហប្រតិបត្តិការនេះឲ្យឈ្មោះថា “Huawei Intelligence + GAC Smart Manufacturing” ដែលគ្របដណ្តប់លើ R&D ទីផ្សារ និងសេវាកម្ម ដែលស្រដៀងទៅនឹងរបៀបកិច្ចសហប្រតិបត្តិការដែលប្រើដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតរថយន្តចំនួន ៤ ផ្សេងទៀតនៅក្រោម Harmony Intelligent Mobility Alliance (HIMA) ដែលរួមមាន Aito (ត្រូវបានបង្កើតឡើងរួមគ្នាដោយ Huawei និង Seres, Luxeed ជាមួយ Chery, Stelato ជាមួយ BAIC និង Maextro ជាមួយ JAC ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា នៅក្នុងកម្មវិធីពិព័រណ៍រថយន្ត Guangzhou Auto Show 2024 ក្រុមហ៊ុន GAC បានប្រកាសថា ខ្លួនគ្រោងនឹងដាក់លក់រថយន្តចំនួន ៧ ម៉ូដែលនៅឆ្នាំ ២០២៥ រួមមានរថយន្តអគ្គិសនីសុទ្ធ EV, EREV និង Plug-in Hybrid ដើម្បីសម្រេចបានច្រើនជាង ៦០% នៃការលក់សរុបរបស់ក្រុមនៅឆ្នាំ ២០២៧ ។ លើសពីនេះ ប៣ឆ្នាំខាងមុខ GAC នឹងចេញម៉ូដែលថ្មីចំនួនដល់ទៅ ២២ ម៉ូដែល។

មិនត្រឹមតែប៉ុណ្ណោះ GAC នឹងធ្វើការជាមួយក្រុមហ៊ុន Huawei ដើម្បីដាក់លក់រថយន្តប្រភេទ SUV កម្រិតមធ្យមដល់កម្រិតខ្ពស់ថ្មីចំនួន ៣ ប្រភេទ រថយន្ត MPV និងរថយន្ត Sedan ដែលបំពាក់ដោយបច្ចេកវិទ្យាបើកបរឆ្លាតវៃលំដាប់ខ្ពស់របស់ក្រុមហ៊ុន Huawei ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម