GAC បញ្ចេញគំរូភីកអាប់លើកដំបូង ប្រើអគ្គីសនីសុទ្ធ ឯរូបរាងដូច Tesla Cybertruck

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត GAC PICKUP 01 concept ប្រើថាមពលអគ្គីសនីសុទ្ធ នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

GAC PICKUP 01 ជាភីកអាប់ដំបូងរបស់ក្រុមហ៊ុន GAC ដែលតួខ្លួនធ្វើអំពីដែក ហើយត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GAIA platform ដែលជាប្រភេទ body-on-frame បញ្ចូលប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ Ai driver assists ព្រមទាំងប្រើប្រព័ន្ធជើងក្រោម suspension ដែលអាចលៃតម្រូវទៅតាមស្ថានភាពបើកបរ នៅក្នុងទីក្រុង ឬលើផ្លូវពិបាកៗ off-road ព្រមទាំងប្រព័ន្ធ multi-mode 4×4 systems ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានភាពហាប់ណែន និងអំណាច ដែលស្រដៀងទៅនឹក រថយន្ត Tesla Cybertruck និង GMC Hummer ច្របាច់បញ្ចូលគ្នា ជាពិសេសបានបំពាក់នៅថាសកង់ទំហំដ៏ធំ ក៏ដូចជាកាងផ្នែកខាងមុខ ជាមួយទំពក់អូសសណ្តោង ចង្កៀងមុខ-ក្រោយ LED រាងស្លីម និងកញ្ចក់ចំហៀងជាប្រភេទកាមេរ៉ា ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានឌីស្សាញបែព minimalistic បញ្ចូលនៅបច្ចេកវិទ្យា​ខ្ពស់បែបអនាគត futuristic ដែលផ្តល់នៅភាពទំនើបខុសប្លែកពីគេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម