GAC បញ្ចេញម៉ូដែល Aion Y Plus ស៊េរីថ្មី សាកថ្មម្តងជិះបាន ៦១០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនីសុទ្ធ GAC Aion Y Plus ម៉ូដែលឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៩២០ ដុល្លារ ដល់ ១៧ ២៦៩ ដុល្លារ ។

រថយន្តនេះត្រូវផលិតឡើងលើគ្រោងឆ្អឹង AEP 2.0 electric platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ទទួលបានជម្រើសអាគុយចំនួន ៣ រួមមាន

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • អាគុយទំហំ ៥១,៩ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ
  • អាគុយទំហំ ៦១,៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ
  • អាគុយទំហំ ៦៩,៩៨ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ។ ទាំង ៣ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបានពី ៣០-៨០% ខ្ទង់ ២០នាទី ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មិនមានការផ្លាស់ប្តូរនោះទេ ដោយប៉ាណាមុខបិទជិត​អមសងខាងដោយចង្កៀង​មុខ​ ប្រភេទ LED ឈ្មោះថា “Angel Wings Big Eyes” មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ១៩អ៉ីញ ខណៈផ្នែកខាងក្រោយទទួលការរចនាថ្មីនៅលើទ្វាឃ្លុបក្រោយ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកៅអីកៅអីស្បែកបន្ថែមមុខងារខ្យល់ត្រជាក់-ខ្យល់កំដៅ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៉ីញ រួមទាំងប្រព័ន្ធអាប់ដេត OTA, កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលបើកប្រភេទ Panoramic sunroof ប្រវែងដល់ទៅ ២,២ម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម