GAC AION ត្រៀមដាក់បង្ហាញម៉ូដែលថ្មីប្រភេទ Crossover អគ្គិសនីសុទ្ធនៅថ្ងៃស្អែក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្តម៉ូដែលថ្មីប្រភេទ Crossover ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅឯពិព័រណ៍រថយន្ត Beijing Auto Show 2024 ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នៅប្រទេសចិន ។

តាមរូបភាព Teaser ដែលបានបង្ហាញ ដោយមានប៉ាណាបិតជិត អបសងខាងដោយចង្កៀងមុខ LED រាងជាអក្សរ H ក៏ដូចជាកាង spoiler ជាប់ដំបូលលយចេញមកក្រៅ រួមទាំងចង្កៀងក្រោយ LED រចនាបែបបញ្ឈរ និងអក្សរ AION នៅចំក​ណ្តាលជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅផ្នែកខាងមុខ ជាពិសេសផ្នែកថាមពលក្រុមហ៊ុន GAC AIon នៅមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម