GAC AION V ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ ប្រកាសចេញលក់ជាផ្លូវការលើទីផ្សារសកលក្នុងខែក្រោយនេះហើយ

[ទីផ្សារសកល] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ GAC AION V ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover  ហើយគ្រោងបង្ហាញជាផ្លូវការនៅខែក្រោយនេះលើទីផ្សារសកល។

រថយន្តនេះត្រូវផផលិតឡើងលើគ្រោងឆ្អឹង AEP មានប្រវែងតួខ្លួនសរុប ៤,៦០៥ ម.ម ទទឹង ១,៨៥៤ ម.ម កំពស់ ១,៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥៥ ម.ម  ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ប្រភេទ ផ្សេងគ្នារួមមាន ១៥០គីឡូវ៉ាត់ និង ១៦៥គីឡូវ៉ាត់ ដែលអាចបើកបរបចម្ងាយ ៧៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកថ្មត្រឹម ១៥នាទី ក៏អាចបើកបរបចម្ងាយ ៣៧០គីឡូម៉ែត្រផងដែរចំពោះដុំសាកល្បឿនលឿន ៤០០វ៉ុល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្រៅមានការឌីស្សាញជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អមសងខាងដោយចង្កៀងមុខ ប្រភេទ LED រាងជាអក្សរ H  រួមទាំងចង្កៀងក្រោយប្រភេទ LED ដែរតែរចនាបែបបញ្ឈរ ៕

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលរាងចតុកោណ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយប្រព័ន្ធ ADiGO 5.0 របស់ GAC អាចភ្ជាប់​ arPlay, HiCar ក៏ដូចជា CarLife ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តការ ADiGO 5.0 ដែលជំនួយដល់ប្រព័ន្ធ AI, ឧបករណ៍បំពងសំលេង៩ទីតាំង, កៅអីផ្នែកខាងមុខបត់បែនបាន ៨របៀប, កៅអីម៉ាស្សា, ដំបូលបែប Panoramic, ទូទឹកកក,  ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ក៏ដូចជាសមត្ថភាពផ្ទុកបាន ៩២៧គីឡូក្រាមនៅពេលបត់កៅអីចុះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម