[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់លក់នូវរថយន្ត GAC Aion Y Plus ប្រើអគ្គិសនីសុទ្ធ ក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ីជាផ្លូវការហើយ ដោយផ្តល់ជូននូវ ២ជម្រើសគឺ Exclusive និង Premium ជាមួយតម្លៃលក់ចាប់ពី ២៥,២០០ដុល្លារ ដល់ ២៨,៩០០ដុល្លារ ។
រថយន្តនេះត្រូវផលិតឡើងលើគ្រោងឆ្អឹង AEP 2.0 មានប្រវែងតួខ្លួនសរុប ៤,៥៣៥ ម.ម ទទឹង ១,៨៧០ ម.ម កំពស់ ១,៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ប្រភេទ ផ្សេងគ្នារួមមាន៖
- ប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ១៣៤សេះ ផ្កួបជាមួយអាគុយទំហំ ៤០ និិង ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៣១០ ទៅ ៤៣០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
- ប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ២០១សេះ ផ្កួបជាមួយអាគុយទំហំ ៤០ និិង ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៥១០ ទៅ ៦១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
ចំពោះផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈទាក់ទាញភ្នែកដោយមានការរចនាប៉ាណាមុខបិទជិតអមសងខាងដោយចង្កៀងមុខដ៏ស្លីម ប្រភេទ LED ឈ្មោះថា “Angel Wings Big Eyes” និងចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយ spoiler និងកាងដ៏ធំ និងប្រើប្រាស់ថាសកង់ដែលមានការរចនាយ៉ាងពិសេស។
សម្រាប់ផ្នែកខាងក្នុងមានបំពាក់នូវកាប៊ីនយន្ដហោះឆ្លាតវៃ ADiGO Space របស់ GAC ហើយភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ, ប្រព័ន្ធសម្លេង ៦តំបន់ និងមានបំពាក់ខារ៉ាអូខេ ជាដើម៕