GAC E8 ប្រភេទ Hybrid ចេញលក់នៅទីផ្សារប្រទេសចិនតម្លៃខ្ទង់ ២មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត GAC E8 ប្រភេទ MPV ខ្នាតកណ្តាល ប្រើ Hybrid មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២២ ៩៤៨ ដុល្លារ ដល់ ២៤ ៧៣៦ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងផ្នែកនៅលើរថយន្ត GAC M8 មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរកាដោយម៉ាស៊ីនកូនកាត hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៨២ សេះ​ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ GAC E8 ប្រភេទ MPV នេះ បានភ្ជាប់មកជាមួយគ្រឿងបរិក្ខាស្តង់ដារដូចជា ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ទ្វាររូតចំហៀងសងខាង និងផ្នែកខាងក្រោយ ដើរដោមថាមពលអគ្គិសនី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កន្លែងសាកឥតប្រើខ្សែ និងប្រព័ន្ធសំម្គាល់មុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម