GAC E8 ប្រភេទ MPV ប្រើ plug-in hybrid ជិះបាន ១៥០ គីឡូម៉ែត្រដោយមិនចាំបាច់ប្រើសាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត GAC E8 ប្រភេទ MPV ខ្នាតកណ្តាល មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២៩ ៥៥៧ ដុល្លារ ដល់ ៣២ ៣៧៥ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងផ្នែកនៅលើរថយន្ត GAC M8 មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរកាដោយ plug-in hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៩ សេះ​ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១២០០ គីឡូម៉ែត្រនៅពេលសាំង និងថ្មពេញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ GAC E8 ប្រភេទ MPV នេះ បានភ្ជាប់មកជាមួយគ្រឿងបរិក្ខាស្តង់ដារដូចជា ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ទ្វាររូតចំហៀងសងខាង និងផ្នែកខាងក្រោយ ដើរដោមថាមពលអគ្គិសនី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កន្លែងសាកឥតប្រើខ្សែ និងប្រព័ន្ធសំម្គាល់មុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម