GAC E9 ប្រភេទ Plug-in hybrid សាកភ្លើងម្តងជិះបាន ១ ពាន់គីឡូម៉ែត្រ និងស៊ីប្រេងតែ ៦ លីត្រក្នុង ១០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC E9 ដែលជាម៉ូដែល PHEV MPV ចុងក្រោយរបស់ខ្លួន ហើយត្រូវបានគេរំពឹងថានឹងដាក់បង្ហាញជាផ្លូវការ និងចាប់ផ្តើមលក់មុននៅឯពិព័រណ៍រថយន្ត Shanghai Auto Show នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ​ ២០២៣ ។

សម្រាប់ប្រវែងរបស់ GAC E9 មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានទំហំដូចគ្នាទៅនឹង GAC M8 ដែលមានប្រវែងសរុប ៥ ២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ ស ម្រាប់ការរចនានៅផ្នែកខាងក្រៅ ចំពោះនៅផ្នែកខាងមុខមកជាមួយប៉ាណាមួយផ្ទាំងធំតុបតែងដោុយក្រូម៉េជាប់ទៅនឹងចង្កៀងមុខរាងអក្សរ L និងផ្នែកខាងក្រោយបង្ហាញមានឡូហ្គោអក្សរ E9 ក៏ដូចជាចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ឃើញមានបំពាក់ជាមួយអេក្រង់កំសាន្តនៅកណ្តាលភ្ជាប់ទៅនឹងកុងសូលកណ្តាល។ លើសពីនេះទៀត បានតុបតែងពណ៌មាសត្រូវបានបន្ថែមទៅកុងសូលកណ្តាលនិងនៅលើដៃទ្វារជាដើម។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលផ្អែកលើម៉ាស៊ីនចំណុះ ២,០ លីត្រ ដែលបង្កើតឡើងដោយ GAC ផ្គួបជាមួយអាគុយមកពី GAC’s ternary lithium ‘magazine battery’ 2.0 ដែលជាការអភិវឌ្ឍចុងក្រោយបង្អស់របស់ GAC ដោយអាបបើកបរបានចម្ងាយច្រើនជាង ១០០០ គីឡូម៉ែត្រ នៅពេលចាក់ប្រេងមឥន្ធនៈ និងការសាកថ្មពេញ ជាមួយកម្រិតស៊ីប្រេងត្រឹមតែ ៥ ទៅ ៦ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម