GAC ES9 ស៊េរីថ្មី ជិះបានចម្ងាយ ១៤៣ គីឡូម៉ែត្រដោយអត់ប្រើសាំង ជាមួយតម្លៃលក់ខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC ES9 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ដែលគ្រោងនឹងបើកទទួលការកក់មុននៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ៣១ ៤០០ ដុល្លារ ដល់ ៣៦ ៩០០ នឹងចេញលក់ជាផ្លូវនៅចុងឆ្នាំនេះ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង i-GPMA platform មានប្រវែងសរុប ៥ ១១០ ម.ម ទទឹង ១ ៩៧៦ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ។ GAC ES9 ត្រូវបានផ្តល់ជូននៅការឌីស្សាញចំនួន ២ រួមមាន Traveler និង Dragon ដោយនៅរូបនេះ គឺជាម៉ូដែល Traveler ដែលត្រូវបាន inspired ចេញពីភ្នុំ Everest ដោយមានរូបរាងស្រដៀងទៅនឹង GAC GS8 មានចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រទំហំ ១៩ អ៉ីញជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តោតទៅលើប្រណិតភាព ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធ ADiGo 4.0 ជំនាន់ចុងក្រោយ ក៏ដូចកញ្ចក់កម្រាស់ ៥ មម ជួយកាត់បន្ថយសំឡេងរំខានពីផ្នែកខាងក្រៅយ៉ាងល្អ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣៣៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៣ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម