GAC GS8 Traveler ជាមួយការរចនាដ៏ពិសេស បង្ហាញខ្លួននៅឯពិព័រណ៌រថយន្ត Shanghai Auto Show

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC GS8 Traveler ជាមួយការរចនាដ៏ពិសេសនៅឯពិព័រណ៌រថយន្ត Shanghai Auto Show ក្នុងប្រទេសចិន។

GAC GS8 Traveler ផលិតនៅលើគ្រោងឆ្អឹង GMPA platform មានប្រវែងតួខ្លួនសរុប ៥ ១១០ ម.ម ទទឹង ១ ៩៧៦ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០២ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តនេះ បានបំពាក់ជាមួយប៉ាណាមុខរាងជាសំណាញ់ដែលជាការឌីស្សាញថ្មី ជាមួយនឹងខ្យល់ចេញចូលថ្មី ចង្កៀងមុខប្រភេទ LED ដំបូល និងកញ្ចក់ចំហៀងពណ៌ខ្មៅ កាងក្រោយពណ៌ខ្មៅថ្មី ចង្កៀងក្រោយប្រភេទ LED បញ្ឈរ និងថាសកង់ស្ព័ររចនាយ៉ាងពិសេសផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុង បានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ និងអេក្រង់បង្ហាញលើកញ្ចក់ទំហំរហូតដល់ទៅ ៣០ អ៉ីញ, កៅអីស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ ,ភ្លើងលម្អអាចផ្លាស់ប្តូរបាន ៣២ ពណ៌ជាមួយនឹងប្រព័ន្ធ ADiGO 4.0 IoT និងដំបូលបែប Panoramic Sunroof ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចណុះ ២,០ លីត្រ GDI Turbocharged អាចផលិតកម្លាំងបាន ២៥២ សេស និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ និងប្រភេទបើកបរប៉ុង ១ និង ប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម