GAC M8 ឆ្នាំ២០២៤ ចេញលក់នៅវៀតណាមជាផ្លូវការ ឯតម្លៃខ្ទង់ ៨មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត GAC M8 ប្រភេទ MPV ឆ្នាំ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៧៧ ០០០ ដុល្លារ ដល់ ៩១ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសវៀតណាម។

GAC M8 មានប្រវែងតួខ្លួនសរុប ៥​២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កម្ពស់ ១ ៨២៣ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៨ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅមានការឌីស្សាញដ៏ប្រណិត ដែលមានប៉ាណាទំហំធំស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាទ្វារូតសងខាងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៊ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ built-in ADiGO 4.0 រួមជាមួយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជា ឧបករណ៍បំពងឡេងម៉ាក YAMAHA ១៦ចំនុច កៅអីកម្តៅ-ត្រជាក់-ម៉ាស្សា ដំបូលកញ្ជក់ panoramic sunroof ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកាម៉េរ៉ា ៣៦០ ដឺក្រេ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម