GAC M8 ប្រភេទ MPV ម៉ាស៊ីន plug-in hybrid ចេញតម្លៃលក់ជាផ្លូវការនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត GAC M8 ប្រភេទ MPV ប្រើប្រាស់ម៉ាស៊ីន plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ២៧ ៦៩៨ ដុល្លារ ដល់ ៣៤ ៦២២ នៅទីផ្សារប្រទេសចិន ។

GAC M8 ស៊េរីឆ្នាំ ២០២៣ មានប្រវែងតួខ្លួនសរុប ៥ ២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ ត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពប្រណីតជាមួយនឹងការរចនាប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា “Soaring Wings 2.0” អបដោយចង្កៀងមុខ LED រាងស្លីមត្រូវបានរចនារាងបញ្ឈរ ទ្វាររូតអូតូទាំងសងខាង, ថាសកង់ស្ព័រទំហំ ១៧ ដល់ ១៨ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្ទៃខាងក្នុងរបស់ GAC M8 ភ្ជាប់មកជាមួយដៃចង្កូត multi-function steering កុងទ័រព័ត៌មានទំហំ​ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត​ touchscreen ទំហំ ១៤,៦ អ៉ីញ ភ្ជាប់ជាមួយប្រព័ន្ធ ADiGo 4.0 នឹងត្រូវបានគាំទ្រដោយឈីប Qualcomm Snapdragon 8155 ដ៏ឆ្លាតវៃទៀតផង ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងម៉ាក Yamaha ១៦ ចំនុច អេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញ និងដំបូលកញ្ចក់ Panoramic sunroof ដាច់ដោយឡែកជាដើម ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ រួមជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ៣៧៣ សេស ផ្គួបជាមួយអាគុយទំហំ ២៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១០៦គីឡូម៉ែត្រសម្រាប់ថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រនៅពេលចាក់សាំងពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម