GAC Trumpchi GS8 ស៊េរីឆ្នាំ២០២៤ ប្រភេទ៥កៅអី អាប់ឌែតថ្មីបង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃ២មុឺនជាងក្នុងប្រទេសចិន

[ទីផ្សារបរទេស] នៅក្នុងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត GAC Trumpchi GS8 ស៊េរីឆ្នាំ ២០២៤ ជាប្រភេទរថយន្ត៥កៅអី អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ២៦,០០០ ដល់ ៣៤,២០០ ដុល្លារសហរដ្ធអាមេរិកនៅក្នុងទីផ្សារប្រទេសចិន ។

GAC Trumpchi GS8 ស៊េរីឆ្នាំ ២០២៤ ត្រូវបានដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ GDI Turbocharged អាចផលិតកម្លាំងសរុបបានចំនួន ២៥២សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ៨វគ្គ ប្រើប្រាស់ប៉ុងពីរ Four-wheel drive។
  • ម៉ាស៊ីនកូនកាត់ Toyota Hybrid System  ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបានចំនួន ៣៧២សេះ ភ្ជាប់ជាមួយប្រអប់លេខ E-CVT ។

ទាក់ទងនឹងផ្នែកខាងក្រៅ រថយន្ត Trumpchi GS8 ឆ្នាំ ២០២៤ ថ្មីនេះមានរូបរាងសុីវិល័យដែលមានប្រវែងតួខ្លួនសរុប ៥,០១៥ ម.ម ទទឹង ១,៩៥០ ម.ម កំពស់ ១,៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩២០ ម.ម និងបានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំអមដោយឡូហ្គូល GAC នៅចំកណ្តាល ចង្កៀងមុខ-ក្រោយប្រភេទ LED  ដៃទ្វារប្រភេទ flush-door ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័រល្បឿនឌីជីថលទំហំ 12.3 អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងមុខងារម៉ាស្សានិងមុខងារជំនួយចង្កេះបួនបែបសម្រាប់អ្នកបើកបរនិងកៅអីអ្នកដំណើរខាងមុខនិងកៅអីកម្តៅសម្រាប់អ្នកដំណើរខាងក្រោយនិងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ, ចាប់សញ្ញា, ចាប់ហ្វ្រាំងអូតូ, កាម៉េរ៉ា ៣៦០ដឺក្រេ និងមុខងារផ្សេងៗទៀត។ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម