GAC កំណត់គោលដៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ជាក្រុមហ៊ុនលក់រថយន្ដបានច្រើនបំផុតនៅអូស្រ្ដាលីក្នុងរយៈពេល៣ឆ្នាំ

ក្រុមហ៊ុន GAC កំពុងត្រៀមខ្លួនដាក់សម្ពោធម៉ាកយីហោរបស់ខ្លួននៅក្នុងប្រទេស អូស្ត្រាលី នៅចុងខែវិច្ឆិកានេះ ជាមួយគ្នាក្រុមហ៊ុនចិនមួយនេះបានបង្ហាញពីមហិច្ឆតាដ៏ធំរបស់ខ្លួនក្នុងការក្លាយជាម៉ាកយីហោលក់រថយន្ដដាច់បំផុតកំពូលទាំង១០ (top-ten selling brand) នៅលើទីផ្សារអូស្ត្រាលីក្នុងរយៈពេល៣ឆ្នាំខាងមុខ។

GAC is the latest new Chinese brand about to launch in Australia | Driveដោយសារការនាំចូលរថយន្ដរបស់ខ្លួនចូលទីផ្សារប្រទេសអូស្រ្ដាលីនៅចុងឆ្នាំហើយ ជាហេតុធ្វើក្រុមហ៊ុនបានកំណត់គោលដៅលក់ត្រឹមតែចំនួន ១ ០០០ គ្រឿង ប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២៥។ ប៉ុន្តែនៅត្រឹមឆ្នាំ ២០២៨ ក្រុមហ៊ុនរំពឹងថានឹងអាចលក់បានដល់ទៅ ៣៣ ០០០គ្រឿង។

នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តី Drive លោក Cheney Liang នាយករងគ្រប់គ្រងរបស់ក្រុមហ៊ុន GAC បានបង្ហាញនូវផែនការច្បាស់លាស់ដើម្បី បំបែកខ្លួនចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០ នៅទីផ្សារប្រទេសអូស្ត្រាលី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គោលដៅលក់របស់ GAC សម្រាប់ឆ្នាំ ២០២៥ និង ២០២៨ លោក Cheney Liang បានពន្យល់ថា៖

«ដំបូង យើងព្យាយាមលក់ឲ្យបាន ១ ០០០ គ្រឿង ក្នុងឆ្នាំនេះ ២០២៥ ប៉ុន្តែនៅត្រឹមឆ្នាំ ២០២៨ មហិច្ឆតារបស់យើងគឺចង់ស្ថិតនៅក្នុង ចំណាត់ថ្នាក់កំពូលទាំង ១០ និងលក់បានចំនួន ៣៣ ០០០ គ្រឿង ក្នុងមួយឆ្នាំ»។

La Jornada - GAC cumple un año de operaciones en Méxicoជម្រើសរថយន្តដំបូងរបស់ GAC ដាក់លក់នៅអូស្ត្រាលី មានបីម៉ូដែល ដូចខាងក្រោម៖

  1. GAC Emzoom: រថយន្តប្រភេទ SUV ប្រើសាំងខ្នាតតូច។
  2. GAC Aion V: រថយន្តប្រភេទ SUV អគ្គិសនីខ្នាតមធ្យម។
  3. GAC M8 PHEV (GN8 PHEV): រថយន្តប្រភេទ MPV PHEV ។

GAC GN8 2025, primer contacto en México con una extrovertida minivan chinaក្រៅពីម៉ូឌែល៣នេះដាក់លក់ជាផ្លូវការ ក្រុមហ៊ុននឹងបន្តនាំចូលរថយន្ដបន្ថែមដើម្បីពង្រីកទីផ្សាររបស់ខ្លួន ដោយរៀបចំផែនការនាំចូលថយន្តថ្មីៗរហូតចំនួនប្រាំម៉ូដែល ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

លោក Cheney Liang បានពន្យល់បន្ថែមថា៖ «យើងនឹងមិនអាចសម្រេចបាននូវមហិច្ឆតាជាប់កំពូលទាំង១០ នោះទេ ដោយគ្រាន់តែដាក់លក់រថយន្ដតែ៣ម៉ូឌែលដែលយើងកំពុងដាក់សម្ពោធ។ នេះហើយជាមូលហេតុដែលយើងនឹងពង្រីកម៉ូដែលរថយន្ដបន្ថែមក្នុងឆ្នាំខាងមុខ»។

យ៉ាងណាមិញបើតាមការប៉ាន់ស្មានលទ្ធភាពសម្រេចគោលដៅស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ នៅទីផ្សារប្រទេសអូស្រ្ដាលីហាក់ពិបាកបន្ថិច ដោយ GAC កំណត់មហិច្ឆតាលក់រថយន្ដបានចំនួន ៣៣ ០០០ គ្រឿងក្នុង ១្នឆាំប្រហែលជា មិនគ្រប់គ្រាន់ ក្នុងការធានាទីតាំង កំពូលទាំងដប់របស់ខ្លួននៅត្រឹមឆ្នាំ ២០២៨ នោះទេ។

Who is GWM? A quick guide to the first Chinese car brand to launch in Australiaបើយោងតាមតួលេខលក់ពេញមួយឆ្នាំនៅក្នុងឆ្នាំ ២០២៤ ម៉ាកយីហោលក់ដាច់បំផុតទាំងដប់នៅអូស្ត្រាលីស្ថិតនៅចំណាត់ថ្នាក់លេខ១០គឺក្រុមហ៊ុន GWM លក់រថយន្ដសរុបបានចំនួន ៤២ ៧៨២ គ្រឿង។ ងាកមកតួលេខរបស់រថយន្ដក្នុងឆ្នាំ២០២៥ នៅសល់ប្រហែលជិត២ខែទៀតទើបបញ្ចប់ឆ្នាំ២០២៥ ម៉ាកយីហេាកំពុងឈរនៅលេខ១០​ ដែលលក់រថយន្ដដាច់បំផុតគឺក្រុមហ៊ុន ISUZU ដោយពួកគេលក់រថយន្ដសរុបបានចំនួន ៣៥ ១១៤ គ្រឿង។

ដូច្នេះសរុបមកវិញ បើគ្មានការផ្លាស់ប្តូរដ៏ធំនៅក្នុងបរិមាណលក់នៃទីផ្សារទាំងមូលទេ ក្រុមហ៊ុន GAC នឹងត្រូវបង្កើនការព្យាករណ៍លក់របស់ខ្លួនពីប្រហែល ៣៣ ០០០គ្រឿង ក្នុងមួយឆ្នាំ ទៅជិត ៤៥ ០០០ គ្រឿង ឬច្រើនជាងនេះ ដើម្បីអាចធានាបានការជាប់ឈ្មោះជាក្រុមហ៊ុនកំពូលទាំង១០ លក់រថយន្ដដាច់បំផុតនៅទីផ្សារប្រទេសអូស្រ្ដាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម