
ក្រុមហ៊ុន Geely បានបង្ហាញជាផ្លូវការនូវរថយន្ត Galaxy A7 EM-i ជារថយន្តប្រភេទ Sedan ដំណើរដោយប្រព័ន្ធ (Plug-in Hybrid)។ រថយន្តម៉ូឌែល ត្រូវបានផលិតឡើងផ្ដោតលើការសន្សំសំចៃប្រេង និងបង្កើនសមត្ថភាពបើកបរបានកាន់ចម្ងាយឆ្ងាយ។ Galaxy A7 EM-i មានអត្រាស៊ីសាំងទាបគួរឲ្យភ្ញាក់ផ្អើល ដោយសារសុីត្រឹមតែជាង ២លីត្រ ក្នុង ១០០គីឡូម៉ែត្រ នៅពេលបើកបរដោយមិនប្រើថាមពលអគ្គិសនី និងមានរយៈចម្ងាយបើកបរសរុបបានជាង ២ ១០០គីឡូម៉ែត្រ។
រថយន្ត Galaxy A7 EM-i មានប្រវែងតួ ៤ ៩១៨ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៤៥ ម.ម។ រថយន្តនេះត្រូវបានគេរំពឹងថានឹងដាក់លក់ក្នុងតម្លៃប្រមាណ ១០០ ០០០យ័ន ស្មើនិង ១៤ ០០០ ដុល្លារ ជាមួយតម្លៃទាបបែបននេះ គឺជាយុទ្ធសាស្រ្ដថ្មីមួយ ដើម្បីទាក់ទាញអតិថិជនដែលចង់បានរថយន្ដប្រភេទ Sedan មានតម្លៃសមរម្យ ហើយដំណើរដោយប្រព័ន្ធ Plug-in Hybrid ជួួយសន្សំសំចៃ។
រថយន្ត A7 EM-i ត្រូវបានរចនាឡើងជាមួយនឹងរូបរាងខាងក្រៅបែបទំនើបតែមានភាពម៉ឺងម៉ាត់។ នៅផ្នែកខាងមុខបំពាក់មកជាមួយភ្លើង Daytime Runninglight LED អូសកាត់ពេញទទឹង ផ្នែកខាងមុខ តភ្ជាប់ចង្កៀងមុខដែលមានជ្រុងស្រួច ភា្ជប់ជាមួយប៉ាណាមានរន្ធខ្យល់ខាងក្រោម។
រូបរាងចំហៀងមានបន្ទាត់រចនាប្លែក យ៉ាន់កង់បែប Turbine មានច្រើនកាំ និងគែមបង្អួចពណ៌ខ្មៅរលោង។ ខណៈរថយន្ដនៅតែរក្សាដៃទ្វារបែបប្រពៃណីជំនួសឱ្យដៃទ្វាររាបស្មើ ការរចនានេះបានបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់។ នៅផ្នែកខាងក្រោយ ភ្លើងក្រោយដែលលាតសន្ធឹងពេញទទឹង និង Ducktail Spoiler តូចមួយបានបន្ថែមភាពរស់រវើក។
រថយន្ត Galaxy A7 EM-i ដំណើរការដោយម៉ាស៊ីនសាំងទំហំ ១.៥ លីត្រ រួមជាមួយម៉ូទ័រអគ្គិសនី ខណៈម៉ាស៊ីនសាំងនេះអាចផលិយកម្លាំងបានប្រមណ ១១២សេះ។
ចំពោះព័ត៌មានអំពីលក្ខណៈបច្ចេកទេសពេញលេញនៃប្រព័ន្ធ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ប៉ុន្តែរថយន្ដទំនងជាស្រដៀងទៅនឹងម៉ូឌែល Star 8 EM-i ដែលមានទំហំធំជាង។
រថយន្ត A7 EM-i មាន២ជម្រើសក្នុងអាចបើកបរបានរយៈចម្ងាយ ៦០គីឡូម៉ែត្រ និង ១៣០គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ចំពោះការប្រើប្រាស់ថាមពលអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ៥០០ គីឡូម៉ែត្រ និង ១ ៦០០ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានផ្លូវការបានបង្ហើបថា អាចនឹងមានជម្រើសមួយទៀតដែលវែងជាងនេះ អាចឈានដល់ ២ ១០០ គីឡូម៉ែត្រ។ កាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃរំពឹងថានឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។
នៅផ្នែកខាងក្នុងរថយន្ដរចនាមក ភ្ជាប់ជាមួយកុងទ័រឌីជីថលទំហំធំ (digital instrument cluster) និងអេក្រង់កម្សាន្តកណ្តាលបែបអណ្តែត (floating centre infotainment display)។ កុងសូលកណ្តាលបានរួមបញ្ចូលប៊ូតុងបញ្ជាបែប Physical ដែលងាយស្រួលប្រើ រួមមានប៊ូតុងមូលបង្វិល (rotary dial) សម្រាប់គ្រប់គ្រងប្រព័ន្ធមេឌៀ ប៊ូតុងប៉ះសម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ និងកន្លែងដាក់កែវទឹកដែលមានគម្របបត់ឡើងចុះ (flip-up cover) ដើម្បីបន្ថែមភាពងាយស្រួលក្នុងពេលបើកបរ៕