Geely ចេញប្រព័ន្ធបច្ចេកវិទ្យា PHEV ថ្មី អាចបើកបរបានចម្ងាយសរុប​ ២ ៣៩០គ.ម ស៊ីប្រេង ២,៦៧លីត្រ/១០០គ.ម

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញនូវប្រព័ន្ធបច្ចេកវិទ្យា Plug-in Hybrid EM-i (NordThor 2.0) ថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធបច្ចេកវិទ្យា Plug-in Hybrid DM 5.0 របស់ក្រុមហ៊ុន BYD។

សម្រាប់ប្រព័ន្ធ EM-i (NordThor 2.0) នេះ គឺធ្វើការរួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជាមួយម៉ូទ័រអគ្គីសនីចំនួន២ រួមមានម៉ូទ័រអគ្គីសនី P1 និងម៉ូទ័រអគ្គីសនី P3 ដែលម៉ូទ័រអគ្គីសនី P3 អាចផលិតកម្លាំងថាមពលបានចំនួន ២១៤ សេះ និងបំពាក់ជាមួយប្រព័ន្ធកម្តៅត្រជាក់ដែលសន្សំសំចៃថាមពលបានចំនួន ៣០ភាគរយ និងអាចប្រើប្រាស់នូវថាមពលអគ្គិសនីសរុបបានចំនួន ៩២,៥ភាគរយ ដែលលើសប្រព័ន្ធបច្ចេកវិទ្យា Plug-in Hybrid DM 5.0 របស់ក្រុមហ៊ុន BYD យ៉ាងតិច ០,៥ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះប្រព័ន្ធ Plug-in Hybrid EM-i (NordThor 2.0) ផ្តល់​នូវ​ចម្ងាយបើកបរសរុប​ ២ ៣៩០ គីឡូម៉ែត្រ និងមានកម្រិត​ស៊ីប្រេង ២,៦៧លីត្រ/១០០គីឡូម៉ែត្រ។

គួរឲដឹងថា ប្រព័ន្ធបច្ចេកវិទ្យា Plug-in Hybrid EM-i (NordThor 2.0) នឹឹងត្រូវប្រើប្រាស់នៅលើរថយន្ត PHEV Geely Galaxy Starship 7 ដែលគ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិននៅក្នុងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម