Geely ចេញឡាន SUV off-road ថ្មី តម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសបើកខ្សែសង្វាក់ផលិតកម្មនូវរថយន្ត Geely Cowboy ប្រភេទ SUV off-road ហើយគ្រោងដាក់បង្ហាញចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ ជាមួយតម្លៃលក់ចាប់ពី ១៤ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៤២ ម.ម ទទឹង ១ ៨៦០ ម.ម កម្ពស់ ១ ៧៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ដំណើរការដោយម៉ាសុីនសាំុងចំណុះ ១,៥​លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៧៨សេះ និងកម្លាំងរមួល​ ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាខាងក្រៅរបស់រថយន្តនេះ មានការរចនាបែប off-road ស្រដៀងគ្នានឹងរថយន្ត Geely Icon ដោយទទួលបានការរចនាកាង និងថាសកង់ធំជាងមុខពោលគឺទំហំចាប់ពី ១៦ ដល់ ១៨អ៊ីញ រួមជាមួយប៉ាណាមួយផ្ទាំងធំរចនាជារបារក្រូម៉េ ចង្កៀងមុខ-ក្រោយ LED សំបកកង់ Off-road និងធ្នើរដាក់ឥវ៉ាន់លើដំបូល។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម