Geely ដាក់បង្ហាញឡានថ្មី គ្រោងចេញលក់នៅចុងឆ្នាំនេះ ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Geely Monjaro L ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ២៤ ០០០ ដុល្លារ ដល់ ២៥ ៥៥០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ។

ចំពោះរថយន្តនេះដែរខាងក្រុមហ៊ុនបាននិយាយថា នឹងទទួលបានជម្រើសម៉ាសុីនម៉ាស៊ូតចំណុះ ២,០លីត្រ ជាមួយជម្រើសប្រព័ន្ធបើកបរប៉ុង១ និងប៉ុង២ រួមជាមួយប្រព័ន្ធប្រអប់លេខអូតូ ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំតុបតែងដោយរបាក្រូម៉េរចនាថ្មីបែបបញ្ឈររួមជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៊ីញ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដោយអេក្រង់ចំនួន៣ រួមមាន អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់បញ្ជា touchscreen និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាអេក្រង់ heads-up display ផងដែរ។ ចំពោះព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម