Geely នឹងទិញយកភាគហ៊ុនដែលនៅសល់របស់ Zeekr ដើម្បីក្លាយជាម្ចាស់ពេញសិទ្ធ!

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Geely Automobile បានធ្វើការប្រកាសឲដឹងថា ពួកគេនឹងទិញយកភាគហ៊ុនដែលនៅសល់របស់ក្រុមហ៊ុន Zeekr Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ ជំហាននេះ នឹងធ្វើឲ្យ Geely ក្លាយជាម្ចាស់ពេញសិទ្ធរបស់ Zeekr ហើយធ្វើឲ្យ Zeekr ដកខ្លួនចេញពីទីផ្សារហ៊ុន New York Stock Exchange (NYSE) ដែលពួកគេបានចូលរួមក្នុងឆ្នាំ ២០២៣។ ខណៈពេលបច្ចុប្បន្ននេះ Geely គឺកាន់កាប់ភាគហ៊ុនរបស់ Zeekr ប្រហែល ៦៥,៧% ប៉ុណ្ណោះ ហើយកំពុងស្នើទិញភាគហ៊ុនដែលនៅសល់បន្ថែមទៀត។

គួរឲដឹងថា Zeekr គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយផ្តោតទៅលើរថយន្តអគ្គិសនីឆ្លាតវៃកម្រិតខ្ពស់សម្រាប់ទីផ្សារពិភពលោក ហើយបានចុះបញ្ជីនៅលើទីផ្សារហ៊ុន New York (NYSE) ក្នុងឆ្នាំ ២០២៣។ ក្នុងនោះ ប្រសិនបើការទិញនេះទទួលបានភាពជោគជ័យ នោះ Zeekr នឹងមិនជាក្រុមហ៊ុនសាធារណៈទៀតទេ វានឹងក្លាយជាក្រុមហ៊ុនឯកជនដែលមានម្ចាស់តែមួយគត់គឺ Geely ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ចំពោះការប្រកាសនៃការទិញយកភាគហ៊ុនដែលនៅសល់នេះក៏បានជួយឱ្យតម្លៃភាគហ៊ុនរបស់ Zeekr កើនឡើងជាង ១១% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម