
បន្ទាប់ពីប្រកាសចេញលក់ជាផ្លូវការអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Geely បានប្រកាសគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely EX5 ដែលទទួលបាននូវការអាប់ឌែតថ្មីរបស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៤ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ សម្រាប់រថយន្ត Geely EX5 ថ្មីនេះ គឺទទួលបាននូវការអាប់ឌែតថ្មីទៅលើផ្នែកខាងក្រៅបន្តិចបន្តួច ក៏ប៉ុន្តែក៏ទទួលបាននូវជម្រើសពណ៌ថ្មីចំនួន ២ ផងដែរ រួមមានពណ៌ Dawn Blue និង Evening Forest Green ខណៈផ្នែកផ្សេងៗដូចជាទំហំ និងផ្នែកខាងក្នុងវិញហាក់ដូចជាមិនមានការអាប់ឌែតអ្វីឡើយ។
ជាមួយគ្នានេះ អ្វីដែលពិសេសជាងគេនោះគឺទាក់ទងទៅនឹងផ្នែកថាមពល ពោលគឺ Geely EX5 ថ្មីនេះគឺទទួលបាននូវកញ្ចប់ថ្មដែលមានទំហំធំដល់ទៅ ៦៨,៣៩គីឡូវ៉ាត់ម៉ោង ឯណ្ណោះ និងអាចបើកបរបានចម្ងាយ ៦១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃគឺមិនទាន់បង្ហាញចេញនៅឡើយទេ៕