Geely នឹងប្រកាសចេញឡាន PHEV ថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ!

ក្នុងគោលបំណងពង្រីកការលក់រថយន្ត NEV របស់ខ្លួន ក្រុមហ៊ុន Geely បានប្រកាសឲដឹងថា ពួកគេនឹងប្រកាសចេញនូវរថយន្តម៉ូឌែលថ្មីមួយនៅក្នុងពេលឆាប់ៗនេះ ឈ្មោះថា Geely Galaxy M9 ដែលម៉ូដែលថ្មីនេះជាប្រភេទរថយន្ត SUV ៦ កៅអី ប្រើប្រាស់បច្ចេកវិទ្យា plug-in hybrid ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី។

ក្នុងនោះ Galaxy M9 ត្រូវបានរចនាឡើងដោយផ្អែកលើរថយន្ត Galaxy Starship ដែលបានបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំមុន ហើយគ្រោងនឹងប្រកាសចេញនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៅលើការរចនារូបរាងផ្នែកខាងក្រៅ Galaxy M9 មានការររចនាជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED និង LiDAR នៅលើដំបូលជាដើម។ ចំណែកផ្នែកខាងក្នុងវិញ គឺត្រូវបានបំពាក់នូវប្រព័ន្ធជំនួយបើកបរ G-Pilot ឆ្លាតវៃកម្រិត L2+។

ទាក់ទងនឹងផ្នែកម៉ាសុីន រថយន្តនេះ នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង GEA ដោយប្រើប្រាស់នូវម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ជាមួយម៉ូទ័រអគ្គិសនី។ ខណៈតម្លៃលក់វិញ អាចនឹងស្ថិតនៅចន្លោះពី ២៧ ៧៨០ ដុល្លារ ដល់ ៤១​៦៧ ដុល្លារ នៅក្នុងទីផ្សារចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម