Geely បញ្ចេញបច្ចេកវិទ្យាជំនួយការអ្នកបើកបរថ្មី G-Pilot ដ៏ឆ្លាតវៃមិនចាញ់ Tesla និង BYD

[បរទេស] Geely Auto ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី ២ របស់ប្រទេសចិន បានធ្វើការដាក់បញ្ចេញនៅបច្ចេកវិទ្យាជំនួយការបើកបរ G-Pilot ថ្មី ដែលមានភាពទំនើប និងឆ្លាតវៃដូចទៅនឹងបច្ចេកវិទ្យារបស់ BYD ក៏ដូចជា Tesla ផងដែរ ។

សម្រាប់ បច្ចេកវិទ្យាជំនួយការបើកបរ G-Pilot ថ្មី ក្រុមហ៊ុនបាននិយាយថា អាចនឹងមាននៅលើម៉ូដែលទាំងអស់នៃម៉ាករបស់ខ្លួនរួមទាំង Galaxy, Zeekr និង Lynk&Co ដែលផលិតនៅក្នុងប្រទេសចិន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា G-Pilot មានជម្រើសចំនួន ៥ ប្រភេទ ដោយរួមបញ្ចូលនៅដូចជា ប្រព័ន្ធជំនួយចេញ-ចូលចំណតដោយស្វ័យប្រវត្តិ Automatic parking asstance, ប្រព័ន្ធជំនួយការអ្នកបើកបរនៅលើផ្លូវហាយវេ Highway Navigation on Autopilot ក៏ដូចជា ប្រព័ន្ធកាមេរ៉ាចំនួន ១០-១៣ ទីតាំង, ប្រព័ន្ធរ៉ាដា, ប្រព័ន្ធចាប់សញ្ញា Lidar រួមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ L3 autonomous driving និងមុខងារទំនើបៗជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម