លឺថា Geely Coolray 2024 ទទួលបានការគាំទ្រខ្លាំង រករថយន្តប្រគល់អោយអតិថិនមិនទាន់ ស្តុកមកដល់អស់ មកដល់អស់តែម្តង

ក្រោយពីមានវត្តមានលក់ជាផ្លូវការនៅទីផ្សារស្រុកយើង យើងឃើញថា All-new Geely Coolray 2024 ទទួលបានគាំទ្រហក់ឡើងខ្លាំងមែនទែន ដែលសឹងតែរករថយន្តផ្តល់ជូនពុំទាន់ ស្តុកមកដល់អស់ មកដល់អស់តែម្តង។ តើ All-new Coolray 2024 មានចំណុចពិសេសអ្វី ទើបទាក់ចិត្តអតិថិជនបានច្រើនលើសលប់បែបនេះ? ទាំងនេះជាចំណុចពិសេស ២០ចំណុចដែលធ្វើអោយរថយន្តមួយនេះទទួលបានការគាំទ្រខ្លាំងបែបនេះ 

  • តម្លៃពិសេស: នេះគឺអ្វីដែលពិសេសបំផុតមួយដែលធ្វើអោយ Coolray 2024 ទាក់ចិត្តអតិថិជនខ្លាំងបំផុត គឺមានតម្លៃពិសេសត្រឹមតែ 27,500ដុល្លារប៉ុណ្ណោះ ដែលនេះជាការផ្តល់ជូនពិសេសមួយពី Geely Cambodia សម្រាប់ការគាំទ្រពីសំណាក់អតិថិជន ក៏ដូចជាការទទូចចង់បានពីអតិថិជនមកកាន់ Geely ផងដែរ។
  • ការរចនារូបរាង: នេះក៏ជាចំណុចដែលទាក់ចិត្តអតិថិជនរបស់ Coolray បន្ថែមទៀតផងដែរ គឺការរចនារូបរាងគឹបែបស្ព័រ និងអំណាចតែម្តង ជាពិសេសគឺប៉ាណាមួយផ្ទាំងធំ អមសងខាងដោយចង្កៀងសងគឺជាប្រភេទ LED និងផ្នែកខាងក្រោយមាន Spoiler ជួយអោយកាន់តែស្ព័របន្ថែមទៀត អេមៗ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

  • ទំហំ: និយាយពីទំហំរថយន្តគឺថា ធំ ទូលាយតែម្តង ដោយមានប្រវែងសរុប ៤ ៣៨០មម ទទឹង ១ ៨១០មម និងកម្ពស់ ១ ៦១៥មម អាចនិយាយបានថាជាទំហំមួយដែលលើសគេតែម្តង

  • ថាមពលកម្លាំងម៉ាស៊ីន: ម៉ាស៊ីនជំនាន់ថ្មី ដំណើរការស្មូត និងស្ទុះល្អ ទំហំ ១,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៧១សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ។ រថយន្តនេះអាចរត់ស្ទុះពីល្បឿន 0-១០០គ.ម/ម៉ប្រើពេល ៧,៦វិនាទី និងមានកម្រិតស៊ីប្រេងខ្ទង់ ៥,៨លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គ.ម។
  • ចង្កឹះលេខអេឡិចត្រូនិច: ងាយស្រួលដល់ការផ្លាស់ប្តូរលេខ ដោយប្រអប់លេខជាប្រភេទ អេឡេចត្រូនិច ៧វគ្គស្វ័យប្រវត្តិ 
  • សោវៃឆ្លាត​: អាចធ្វើការ Lock/Unlock និងបញ្ជាបញ្ឆេះរថយន្តពីចំងាយតាមរយ:សោវៃឆ្លាត
  • ឃ្លុបក្រោយបើកបិទអូតូ: ងាយស្រួលក្នុងការដាក់ ឬយកឥវ៉ាន់ផ្សេង

  • អេក្រង់ភ្លោះ: ការរចនាផ្នែកខាងក្នុងយ៉ាងទាន់សម័យ ជាពិសេសបានបំពាក់មកជាមួយអេក្រង់ភ្លោះ ដែលមានអេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលភ្ជាប់មកជាមួយមុខងារ Apple Carplay
  • កន្លែងសាកថ្មឥតប្រើខ្សែ: ផ្តល់នូវភាពងាយស្រួលបើទោះបីជាភ្លេចខ្សែម្តងម្កាល់ គឺនៅលើ All-new Coolray បានបំពាក់មកជាមួយកន្លែងសាកថ្មឥតប្រើខ្សែ

  • ម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ: ផ្តល់នូវផាសុកភាពទាំងអ្នកផ្នែកខាងមុខ និងខាងក្រោយ
  • ភ្លើងលម្អ Ambient Lighting: ដែលអាចផ្លាស់ប្តូរច្រើនជម្រើសពណ៌ 
  • កាំម៉េរ៉ា ៥៤០ដឺក្រេ: បង្ហាញរូបភាពតាមរយ:អេក្រង់កម្សាន្ត និងមានខ្សែបន្ទាត់រ៉េតាមចង្កូត 
  • ដំបូលកញ្ចក់ប្រភេទ Panoramic Sunroof : ដំបូលធំ អាចបើកយកពន្លឺ និងខ្យល់អាកាសបាន 
  • ជម្រើសនៃ Drive Mode: មានរហូតដល់ ៤
  • មុខងារជំនួយពេលឈប់ Auto Stop/Start
  • ពោងការពារសុវត្ថិភាពចំនួន ៦ចំណុច
  • មុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង: ជួយផ្តល់ដំណឹងអោយយើងបានពីដំណឹងនៅពេលមានយានយន្តមកជិត ឬវ៉ាជែង
  • ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ: ដែលយើងអាចកំណត់អោយរថយន្តធ្វើការចូលចតបាន ៣របៀប ទៅតាមស្ថានភាពជាក់ស្តែង ព្រមជាមួយការបង្ហាញរូបភាពនៅលើអេក្រង់បង្ហាញអោយយើងបានឃើញបានច្បាស់។
  • ប្រព័ន្ធចេញពីចំណតដោយស្វ័យប្រវត្តិ: ក្រៅពីអាចចូលចតដោយស្វ័យ All-new Geely Coolray ក៏មានមុខងារចេញពីចំណតដោយស្វ័យប្រវត្តិដូចគ្នាដែរ ដែលយើងអាចធ្វើការកំណត់បញ្ជានៅលើអេក្រង់កណ្តាលផងដែរ។
  • ការធានា: រាល់ការទិញរថយន្ត Geely Coolray ឬម៉ូឌែលណាមួយពី Geely Cambodia បងប្អូននឹងទទួលបានការធានារយៈពេល ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ

តើយល់យ៉ាងណាដែរ ចំពោះលក្ខណ:ពិសេសទាំង ២០ចំណុចនេះ? កំពុងតែចាប់អារម្មណ៍ហើយមែនទេ ប្រញាប់ឡើងកក់មុនបានមុន ជាពិសេសទទួលបានតម្លៃពិសេសទៀតត្រឹម ២៧ ៥០០ដុល្លាររកណាបាន? សម្រាប់ព័ត៌មានលំអិត និងទទួលបានប្រូម៉ូសិនពិសេស សូមទំនាក់ទំនងទៅកាន់ Geely Cambodia ឬលេខទូរស័ព្ទ៖ 077 505 659 / 015 505 659៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម