Geely ប្រកាសចេញលក់ MPV ថ្មី តម្លៃខ្ទង់ ៥មុឺនដុល្លារ សាកម្តងរត់បាន ៨២៥គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Geely Galaxy LEVC L380 “Land Airbus” ប្រភេទ MPV អគ្គិសនីសុទ្ធ ៦កៅអី ជាមួយតម្លៃលក់ចាប់ពី ៤៧ ០០០ ដុល្លារ និង ៦៩ ០០០ ដុល្លារ។

រថយន្តនេះ មានប្រវែងសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កម្ពស់ ១ ៩៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ និង ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០ និង ៨២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ៣០%-៨០% ប្រើរយៈពេល ៣០ នាទី ប៉ុណ្ណោះ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុបចំនួន ៥៣៦ សេះ ផ្គួបជាមួយអាគុយទំហំ ១១៦ និង ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ និង ៨០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ៣០%-៨០% ប្រើរយៈពេល ៣០ នាទី ប៉ុណ្ណោះ។

សម្រាប់ផ្នែកខាងក្រៅ ត្រូវបានរចនាជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវទ្វាររូតចំហៀងអគ្គិសនី ព្រមទាំងថាសកង់ស្ព័រ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ីញ ក៏ដូ​ចជាអេក្រង់ HUD ទំហំ ១៩,៨ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ និង ៥,៩៨ អ៊ីញ នៅផ្នែកខាងក្រោយដំបូល panoramic sunroof កន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធ ADAS ឆ្លាតវៃជាច្រើនមុខងារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម