Geely ប្រកាសចេញ MPV ថ្មី តម្លៃខ្ទង់ ៤មុឺនដុល្លារ សាកម្តងរត់បាន ៨២៥គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Geely Galaxy LEVC L380 ប្រភេទ MPV អគ្គិសនីសុទ្ធ ៦កៅអី ជាមួយតម្លៃលក់ទាបជាងមុនចំនួន ១០ ៩៣៥  ដុល្លារ ពោលគឺចាប់ពី ៤១ ៤៥៥ ដុល្លារ ដល់ ៨២ ៩២៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កម្ពស់ ១ ៩៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ និង ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០ និង ៨២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេលត្រឹម ៣០ នាទី ប៉ុណ្ណោះ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុបចំនួន ៥៣៦ និង ៥៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១១៦ និង ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ និង ៨០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើរយៈពេលត្រឹម ៣០ នាទី ប៉ុណ្ណោះ។

សម្រាប់ផ្នែកខាងក្រៅ ​ត្រូវបានបំផុសគំនិតរចនាចេញពី​យន្តហោះ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវទ្វាររូតចំហៀងប្រភេទអគ្គិសនី និងថាសកង់ស្ព័រទំហំ ១៨អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ីញ ក៏ដូ​ចជាអេក្រង់ HUD ទំហំ ១៩,៨ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ និង ៥,៩៨ អ៊ីញ នៅផ្នែកខាងក្រោយ ដំបូល panoramic sunroof បាស Yamaha ចំនួន ១៤ទីតាំង កន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធ ADAS ឆ្លាតវៃជាច្រើនមុខងារ។ លើសពីនេះ ក៏អាចផ្ទុកទម្ងន់បានដល់ ១ ១០០គីឡូក្រាម ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម