[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Geely Boyue អាប់ឌែតថ្មី ប្រភេទ SUV ដែលមានតម្លៃលក់ចាប់ពី ១២,៨០០ដុល្លារ ដល់ ១៦,៣០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
Geely Boyue ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ១៨១សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ជាមួយរបៀបបើកបរចំនួន ៥ រួមមាន៖ Eco, Normal, Sport, Snow និង Off-road និងមានកម្រិតសុីប្រេង ៦,២៩លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ និងអាចផ្ទុកទម្ងន់បានដល់ទៅ ៥៧១គីឡូក្រាម។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង GEEA2.0 electronic and electrical architecture ដែលមានប្រវែងតួខ្លួនសរុប ៤,៥១០ ម.ម ទទឹង ១,៨៦៥ ម.ម កំពស់ ១,៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧០១ ម.ម ដោយទទួលបានការឌីស្សាញខាងក្រៅទាន់សម័យ ដោយនៅផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំឈ្មោះថា 3D dot matrix grills អមជាប់ជាមួយចង្កៀងប្រភេទ LED និងភ្លើង DRLs អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលមានឡូហ្គោរបស់រថយន្តនៅចំកណ្តាល ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៊ីញ ដែលផ្នែកខាងក្រោយមាន spoiler លយចេញពីដំបូល និងចង្កៀងក្រោយជាប្រភេទ LED ។
ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធ Galaxy OS 2.0, ដំបូលកញ្ចក់ panoramic sunroof, កន្លែងសាកថ្មឥតខ្សែ,មុខងារបញ្ជាសម្លេង Ai, Wifi/4G, កញ្ចក់អគ្គិសនី និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតទី២ ជាច្រើនដូចជា active braking, lane keep assist, lane center assist, traffic sign recognition និង full-speed adaptive cruise ៕