Geely Coolray L ស៊េរីថ្មីចុងក្រោយ បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃខ្ទង់ ១ម៉ឺនដុល្លារ នៅប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការបញ្ចេញជាផ្លូវការនៅរថយន្តលក្ខណៈគ្រួសារមានឈ្មោះថា Geely Coolray L ស៊េរីថ្មីចុងក្រោយ ប្រភេទ compact-SUV សម្រាប់សមាជិកគ្រួសារ ៥នាក់ ដែលមានតម្លៃលក់ចាប់ពី ១១ ៨០០ ដុល្លារប៉ុណ្ណោះនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គប្រភេទ dual-clutch មានកម្រិតស៊ីប្រេងខ្ទង់ ៦លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ប្រភេទ compact-SUV នេះ មានប្រវែងតួខ្លួនសរុប ៤ ៣៨០ ម.ម ទទឹង ១ ៨០០ ម.ម និងកំពស់ ១ ៦០៩ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងផ្តោតសំខាន់នៅភាពស្ព័រ ដែលយើងឃើញមានភាពទាក់ទាញខ្លាំង ជាពិសេសនៅផ្នែកខាងមុខ បានបំពាក់ប៉ាណាទំហំធំ ជាប់ជាមួយកាងជ្រែកលយមកមុខ ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញដូចគ្នាទៅនឹងម៉ូដែល Coolray ធម្មតា ។ លើសពីនេះក៏មានសេនស័រជំនួយទៅដល់ប្រព័ន្ធចេញ-ចូលចំណត Auto parking ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានតុបតែងផ្តោតទៅលើភាពស្ព័រដូចគ្នា ដោយទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ជាមួយប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ មានខ្សែបន្ទាត់រេតាមចង្កូត, កៅអីស្បែកចុចអូតូខ្យល់ត្រជាក់-ក្តៅ, ហ្វ្រាំងដៃអេឡិចត្រូនិច, កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើសេត្តសុវត្ថិភាពចេញពីស្ថាបន័ប្រចាំតំបន់អាស៊ាន Asean NCAP ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម