Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤  ប្រភេទ SUV​ ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅចុងខែក្រោយ ជាមួយតម្លៃខ្ទង់២មុឺនជាងនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely គ្រោងធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤  ប្រភេទ SUV នៅខែក្រោយដោយមានតម្លៃចាប់ពី ២០ ៧០០ ដុល្លារ ដល់ ២៧ ៦០០ ដុល្លារសហរដ្ធអាមេរិកក្នុងទីផ្សាររបស់ប្រទេសចិន ។

Geely Galaxy E5 មានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ទទឹង ១ ៩០១ ម.ម កំពស់ ១ ៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ផលិតឡើងនៅលើគ្រោងឆ្អឹង GEEA 3.0 electronic and electrical architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ ផ្គួបជាមួយអាគុយពីរប្រភេទទំហំ ៤៩,៥២​  និង ៦០,២២ គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបានចម្ងាយពី ៤៤០ ទៅ ៥៣០គីឡូម៉ែត្រនៅពេលសាកថ្មពេញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅនៃរថយន្តវិញមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញជាមួយជម្រើសពណ៌​ជាច្រើនដូចជា Glowing Red, Evening Cherry Pink, Morning Mist Gray, Azure Green, Dawn White និង Streaming Silver។

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់បន្ទះឈីប Dragon Eagle-1 ដោយភ្ជាប់មកជាមួយ ដៃចង្កូតថ្មីរាបស្មើ, LCD, head up display, អេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារសំខាន់ៗ កន្លែងសាកថ្មឥតខ្សែ  ឧបករណ៍បំពងសម្លេង ១៦ ចំនុច កៅអីខាងក្រោយអាចបត់បែនបាន៣០ប្រភេទជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម