Geely Galaxy L6 PHEV តម្លៃ ១មុឺនដុល្លារជាងនៅចិន រត់បាន ១ពាន់គីឡូជាងហើយបំពាក់ការ៉ាអូខេទៀត

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy L6 ប្រភេទ plug-in hybrid sedan ជាមួយតម្លៃលក់ចាប់ពី ១៧ ៩០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង GEA ដែលមានប្រវែងតួខ្លួនសរុប ៤ ៧៨២ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៨៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥២ ម.ម  ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ៣០៤ សេះ និងកម្លាំងរមួល ៣៣៨ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ១ ៣៧០ គីឡូម៉ែត្រ រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយប្រមាណពេល ៦,៣ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅមានបំពាក់ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ដំបូល ១,៧៦ ម៉ែត្រការ៉េ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 សម្រាប់បញ្ជាមុខងារសំខាន់ៗ, កន្លែងសាកថ្មឥតខ្សែ  ការ៉ាអូខេ អំពូល ambient lighting 256 ពណ៌ និងមុខងារជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម