Geely Galaxy L7 EM-i ប្រភេទ PHEV ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំង ១លីត្រ ឯតម្លៃចាប់ពីខ្ទង់ ១មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Geely Galaxy L7 EM-i ប្រភេទ PHEV ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៦ ០០០ ដុល្លារ ដល់ ២០ ៥០០ ដុល្លារ ។

Geely Galaxy L7 ប្រទេស PHEV នេះ ផ្តល់នៅជម្រើសថាមពលចំនួន ២

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៩៧ សេះ និងកម្លាំងរមួល ៣៩៨ ញ៉ូតុនម៉ែត្រ ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣០៤ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។ ទាំង ២ នេះ ផ្គួបជាមួយងាគុយទំហំ ១៨,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើកបរបានចម្ងាយ ១២៤០ គីឡូម៉ែត្រ ។ សម្រាប់ការសាកថ្មពីស្ថានីយល្បឿនលឿនបាន ៣០-៨០% ប្រើរយៈពេល ២០នាទី និងមានកម្រិតស៊ីប្រេងខ្ទង់ ១លីត្រ/១០០ គីឡូម៉ែត្រ ។

Geely Galaxy L7 EM-i ត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើម៉ូដែល Geely Galaxy L7 ដោយផ្នែកខាងមុខត្រូវបានបំពាក់ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រួមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងបន្ថែមនៅឡូហ្គោ EM-i នៅផ្នែកខាងក្រោយផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបតិ្តការឈីប Qualcomm Snapdragon 8155 ។ លើសពីនេះ ក៏មានអេក្រង់ទំហំ ១៦,២ អ៉ីញ សម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម